ជប៉ុន​ផ្តល់​ថវិកា​ជាង ២៨​ម៉ឺន​ដុល្លារ​អាមេរិក​ សម្រាប់​ការសាងសង់​អគារសិក្សា និង​ការស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ​

2021/12/21 12:41:02 am        586

ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន​ជាង ២៨​ម៉ឺន​ដុល្លារ​អាមេរិក ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​បី សម្រាប់​ការសាងសង់​អាគារ​សិក្សា និង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​។ ការ​ផ្ដល់​ជំនួយ​នេះ ជា​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្ដិសុខ​មនុស្សជាតិ​។

ការ​ផ្តល់​ជំនួយ ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ ដោយ​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា និង អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ទាំង​បី​។​

រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្ដិសុខ​មនុស្សជាតិ បានផ្ដល់​ជំនួយ​ជា​ថវិកា​ជាង ២៨​ម៉ឺន​ដុល្លារ​សម្រាប់​អនុវត្ត​គម្រោង​ចំនួន ៣​។ គម្រោង​ទី​១ គឺ​ផ្ដល់ជូន មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​រតនគិរី ដើម្បី​សាងសង់​អគារសិក្សា​នៅ​អនុវិទ្យាល័យ​អូរ​យ៉ា​ដាវ ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី (​ថវិកា​ចំនួន ៩៨,៣១៧ដុល្លារ​អាមេរិក​)​។ គម្រោង​នេះ មាន​អគារសិក្សា​១​ខ្នង ចំនួន​៦​បន្ទប់ បំពាក់​ដោយ​គ្រឿង​សង្ហា​រឹម​ថ្នាក់រៀន បង្គន់​អនាម័យ​ចំនួន​៤​បន្ទប់ និង​ស៊ីទែន​ទឹក​ចំនួន​១​។​

នៅ​សាលា​នេះ សិស្ស​ដែល​ភាគច្រើន​ជា​ជនជាតិភាគតិច សិក្សា​ក្នុង​ថ្នាក់រៀន​ដែលមាន​គ្នាច្រើន​កកកុញ ដោយសារ​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​សាលា ដែល​អាច​បង្ក​ឱ្យមាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ការគ្រប់គ្រង​ថ្នាក់រៀន និង​ការ​ជំរុញ​ទឹកចិត្ត​ក្នុងការ​សិក្សា​។

គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​ចំនួន​៤៥៥ នាក់ និង​គ្រូបង្រៀន​ចំនួន ​១៥​នាក់ តាមរយៈ​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​សិក្សា និង​គុណភាព​នៃ​ការអប់រំ​។​

​គម្រោង​ទី២​ គឺ​ផ្ដល់​ជូន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តស្ទឹងត្រែង ដើម្បី​សាងសង់​អគារសិក្សា​នៅ​សាលាបឋមសិក្សា​អូរឫស្សី​លើ​១ និង​សាលាបឋមសិក្សា​អូរឫស្សី​លើ​២​ក្នុងស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​(​ថវិកា​ចំនួន​៩១,៥៦៦​ដុល្លារ​អាមេរិក​)​។

គម្រោង​នេះ​នឹង​ធានាបាន​នូវ​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​ជាង​មុន ហើយ​យើង​រំពឹងថា​ គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្ស​សរុប​ចំនួន​២០១​នាក់ និង​គ្រូបង្រៀន​ចំនួន​៨​នាក់ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ការអប់រំ​។​

​គម្រោង​ទី៣ គឺ​ផ្ដល់ជូន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ ដើម្បី​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​អូរ​សំបួរ​ក្នុង​ខេត្តកំពង់ស្ពឺ ​(​ថវិកា​ចំនួន​៩០,៤៩៥​ដុល្លារ​អាមេរិក​)​។ ជំនួយឥតសំណង​នេះ នឹងត្រូវ​បាន​ប្រើ​សម្រាប់​ស្តារឡើងវិញ​នូវ​ទំនប់ទឹក​ចាស់​មួយ​ដែលមាន​ស្រាប់ និង​លូ​ប្រអប់​ចំនួន​២​កន្លែង នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ក្នុង​តំបន់ ជាង​៣,៣០០​នាក់ តាមរយៈ​ការធានា​ឱ្យបាន​នូវ​ការផ្គត់ផ្គង់​ទឹក​ដែលមាន​ស្ថេរភាព​សម្រាប់​ការរស់នៅ និង​សកម្មភាព​កសិកម្ម​នានា​៕ ​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm