ក្រុមការងារ​ចុះ​ខេត្ត​កណ្តាល បានសម្រេច​រួចរាល់ បេក្ខជន​ឈរ​ឈ្មោះ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥

2021/12/21 12:58:16 am        548

​កណ្ដាល៖ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កណ្តាល បាន​ពិនិត្យ និង​សម្រេច​រួចរាល់ នៃ​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដោយ​សម្រេច​បាន​នូវ​បញ្ជី​បេក្ខជន​ទាំង​ពេញសិទ្ធិ និង​បម្រុង លើ​ឃុំ​-​សង្កាត់​ទាំង ១២៧ ក្នុង​ក្រុង​-​ស្រុក​ទាំង១១ ​

​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធាន​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​-​ការ​កណ្តាល​គណបក្ស​ប្រជាជន កម្ពុជា ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​សម្រេច​លើ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី ៥ ឆ្នាំ២០២២ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២១ នេះ​ថា គណបក្ស​ក្រុង​-​ស្រុក​ទាំងអស់ ដែល​បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ និង​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ស្របតាម​សេចក្តីសម្រេច​របស់​គណៈកម្មាធិការកណ្ដាល ក្នុង​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ​២០២២ និង​ផែនការ​សកម្មភាព​រប​ស់ គណៈអចិន្ត្រៃយ៍ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តកណ្តាល ស្តីពី​ផែនការ​សកម្មភាព​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស ក្រុម ប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ ២០២២ រហូត​សម្រេចបាន​នូវ​បញ្ជី​បេក្ខជន​ទាំង​ពេញ​សិទ្ធិ និង​បម្រុង​សម្រាប់​គ្រប់​ឃុំ​-​សង្កាត់ ទាំង ១២៧ ឃុំ​-​សង្កាត់ និង ១១ ក្រុង​-​ស្រុក ដែល​នឹង​ត្រូវ​បាន​ពិនិត្យ និង​សម្រេច​ចុងក្រោយ ជា​ផ្លូវការ​នាពេលនេះ​។​

​ពាក់ព័ន្ធ​ការរៀបចំ​បញ្ជី​បេក្ខជន ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឯកភាព​លើ​លទ្ធផល​រួម នៃ​ការរៀបចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី ៥ ឆ្នាំ ២០២២ របស់​ខេត្ត​កណ្តា និង​ស្នើ​សុំឱ្យ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​បន្ត សហការ ជិតស្និទ្ធ​ជាមួយ​គណបក្ស​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ និង​យកចិត្តទុកដាក់​អនុវត្ត​កិច្ចការ​ជា​អាទិភាព​មួយចំនួន​ដូចជា​៖ ត្រូវ​បន្ត​គ្រប់គ្រង ឱ្យបាន​ល្អ នូវ​សភាពការណ៍​, សន្តិសុខ​, និង​សណ្ដាប់ ធ្នាប់​នៅតាម​មូលដ្ឋាន តាមរយៈ​ការអនុវត្ត គោលនយោបាយ ភូមិ​-​ឃុំ​/​សង្កាត់ មាន​សុវត្ថិ​-​ភាព​។

ទន្ទឹមនេះ​ ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ​អំពី​ច្បាប់​, គោលការណ៍​, សេចក្ដីណែនាំ និង​វិធានការណ៍​នានា​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល ក្នុងការ​ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងខណៈដែល​ជំងឺ​នេះ នៅតែ​បង្ក​ហានិភ័យ​ដល់​ការ​សុខភាព​សាធារណៈ និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​យើង​។​

​បន្ត​ពង្រឹង​ការងារ​ចុះ​មូលដ្ឋាន​នៅ​គ្រប់​ថ្នាក់​ឱ្យ​សកម្ម​ជាប់​ជាប្រចាំ ចាប់ពីពេលនេះ​តទៅ ដើម្បី​រួមគ្នា​ខិតខំ​ជួយ​គាំទ្រ​មូលដ្ឋាន ឃុំ​/​សង្កាត់ ក្នុងការ​គ្រប់គ្រង​សមាជិក​គណបក្ស​, ការធ្វើ​បញ្ជី​សមាជិក​គណបក្ស​, ការ​បញ្ចូល​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​, ការត្រៀម​រៀបចំ កម្លាំង​, មធ្យោបាយ​, សម្ភារៈ​, ថវិកា និង​ទីកន្លែង​សម្រាប់​រៀបចំ​សន្និបាត​គណៈកម្មាធិការ គណបក្ស​ឃុំ​/​សង្កាត់ និង​ការ​បំប៉ន​ការងារ​អប់រំ នយោបាយ​ដល់​បេក្ខជន​ឈរឈ្មោះ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនាបោះឆ្នោត​តាម​ឃុំ​/​សង្កាត់ ព្រមទាំង​ការ​ធាន​ថា សមាជិក​គណបក្ស និង អ្នកគាំទ្រ​បក្ស ត្រូវមាន​អត្តសញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​គ្រប់ៗ​គ្នា​។ ត្រូវ​ត្រៀមកម្លាំង​មន្ត្រី​គណបក្ស ពិសេស​យុវជន​តាម​ឃុំ​/​សង្កាត់ ដែលមាន លក្ខណៈសម្បត្តិ សមស្រប​ឱ្យធ្វើ​ភ្នាក់ងារ​តំណាង​គណបក្ស សម្រាប់​សង្កេតការណ៍​នៅ​គ្រប់​ការិយាល័យ បោះឆ្នោត និង​រាប់​សន្លឹក ឆ្នោត​តាម​ឃុំ​/​សង្កាត់ និង​ត្រូវបាន​បំពាក់បំប៉ន​តួនាទី និង​ភារកិច្ច​ជូន​ពួកគាត់​ឱ្យបាន​ច្បាស់លាស់​។​

​បន្ត​ការ​ក្ដាប់​សភាពការណ៍​, តាមដាន និង​វាយតម្លៃ​ការវិវត្តន៍​គោលជំហរ​ទស្សនៈ​នយោបាយ និង​សតិអារម្មណ៍​របស់ សមាជិក​គណបក្ស និង​អ្នក​បោះ​-​ឆ្នោត ព្រមទាំង​សកម្មភាព​គណ​បក្សនយោបាយ​នានា ដើម្បី​រក្សា និង​ពង្រឹង​ប្រៀប​ឈ្នះ​របស់​គណ បក្ស​ប្រជាជន​កម្ពុជា​។ ត្រូវ​បង្កើន​សកម្មភាព​ចិញ្ចឹម​ចលនា​នៅ​មូលដ្ឋាន តាមរយៈ​ការការពារ​សុខភាព​សាធារណៈ​, ទប់ស្កាត់​ការ ឆ្លង​រីក រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី (Omicron), ពង្រឹង​ការផ្ដល់​សេវាសាធារណៈ​, សេវា​រដ្ឋបាល​មូលដ្ឋាន​, ចុះ​សួរ សុខទុក្ខ និង​ជួយ​ដល់​ប្រជាជន​ក្រីក្រ​, គ្រួសារ និង​ជន​ងាយ​រងគ្រោះ​, ស្ត្រី​ទើប​សម្រាលកូន និង​កុមារកំព្រា​ជាដើម រួមជាមួយ​ការ យកចិត្តទុកដាក់​ពង្រឹង​ការគ្រប់គ្រង និង​កសាង​ពង្រីក​សមាជិក​គណបក្ស តាម​គោលការណ៍ "​រក្សា​ចាស់​, បង្កើន​ថ្មី​" ជាពិសេស ក្នុង​ជួរ​យុវវ័យ និង​កម្មករ​-​និយោជិត ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​ដែល​នឹង​ឈាន ចូល​ដល់​អាយុ​បោះឆ្នោត​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm