កម្ពុជា ប្រារព្ធទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ"ការយកចិត្តទុកដាក់ថ្ងៃ នេះ និងជួយលើកស្ទួយដល់ការរីកចម្រើនសេដ្ឋកិច្ចនៅថ្ងៃអនាគត"

2025/06/02 10:22:57 pm        168

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធ ទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ"ការយកចិត្តទុកដាក់ថ្ងៃ នេះ និងជួយលើកស្ទួយដល់ការរីកចម្រើនសេដ្ឋកិច្ចនៅថ្ងៃអនាគត"។

​ទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ ក្រោមវត្តមានលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត ភូម៉ាកូ អូណូដា តំណាងអង្គការសុខភាពពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ក្រោមជាតិនាយកដ្ឋានមន្ទីរពេទ្យ ការិយាល័យគិលានុដ្ឋាក និងឆ្មប ក្រសួងសុខាភិបាល គណៈគិលានុបដ្ឋាក និងសមាគមគិលានុបដ្ឋាកកម្ពុជា ប្រធានថែទាំមកពីមន្ទីរពេទ្យជាតិ១១ និងមន្ទីរពេទ្យបង្អែក២៥ខេត្ត ក្រុង និងអ្នកបញ្ចប់ការសិក្សាភាពជាអ្នកដឹកនាំតាមរយៈក្រុមប្រឹក្សាតិលានុបដ្ឋាកអន្តរជាតិ។ តួនាទីរបស់គិលានុបដ្ឋាយិកាក្នុងការសម្រេចបាននូវគុណភាព និងសុវត្ថិភាពនៃ សេវាថែទាំកំណត់ន័យគុណភាព និងសុវត្ថិភាពនៃសេវាថែទាំ បង្កើនបណ្តាញទំនាក់ទំនងជាមួយគិលានុបដ្ឋាកផ្សេងទៀតនៅទូទាំងប្រទេស និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តការងារនៃសេវាថែទាំ។

 ក្នុងឱកាសនោះលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងថា កម្ពុជា បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧ ក្រោមប្រធានបទខុសៗគ្នាតាមឆ្នាំនីមួយៗដែលកំណត់ឡើងដោយក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ (International Council of Nurses) ដែលមានជាង ១៣០ប្រទេស ជាសមាជិក។ ការជួបជុំរបស់យើងថ្ងៃនេះ គឺដើម្បីអបអរសាទរទិវាគិលានុដ្ឋាកអន្តរជាតិ ព្រមទាំងគិលានុបដ្ឋាក កម្ពុជាទូទាំងប្រទេសនូវសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួន។ ប្រធានបទឆ្នាំនេះ បានរំលេចឡើងនូវភាពសំខាន់ ចាំបាច់របស់គិលានុបដ្ឋាកដែលមិនត្រឹមតែជាអ្នកថែទាំទេ ប៉ុន្តែជាអ្នកជំរុញការរីកចម្រើនវិស័យសុខាភិបាល ផងដែរ។

លោកជំទាវ បានបន្តថា គិលានុបដ្ឋាក គឺជាបេះដូងនៃប្រព័ន្ធសុខាភិបាល៖ គិលានុបដ្ឋាកមានវត្តមាននៅក្នុងគ្រាដ៏លំបាកបំផុតក្នុងជីវិត ការថែទាំទារក ការសម្រាលទុក្ខលំបាក អ្នកជំងឺ និងគ្រួសារ និងការឆ្លើយតបទៅនឹងគ្រោះអាសន្ននានា រាប់តាំងពីទីជនបទ ដល់ទីប្រជុំជននៅ គ្រប់រាជធានី ខេត្ត គិលានុបដ្ឋាកតែងតែថែរក្សាសហគមន៍របស់យើងឱ្យមានសុខភាពល្អគួរជាទីទុកចិត្ត ដែលបញ្ជាក់ថា ឥទ្ធិពលរបស់គិលានុបដ្ឋាក ហួសពីការងារថែទាំនៅក្នុងមន្ទីរពេទ្យ។

 ជាចុងក្រោយលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានបញ្ជាក់ថា កិច្ចការយ៉ាងសកម្មរបស់គិលានុបដ្ឋាក ជាកម្លាំងចលករដ៏មានសារៈសំខាន់នៅក្នុងប្រព័ន្ធសុខាភិបាលទាំងមូល បានចូលរួមចំណែកលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល បានយកចិត្តទុកដាក់ និងបន្តធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវសេវាថែទាំ និងព្យាបាលសុខភាពប្រកបដោយសមធម៌ មានគុណភាព និងសុវត្ថិភាព៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm