អ៊ុយក្រែងបាត់បង់ទាហាន ៤.៦០០នាក់ ក្នុងការប្រយុទ្ធនៅក្បែរសាធារណរដ្ឋប្រជាមានិត Lugansk ក្នុងមួយសប្តាហ៍

2025/06/02 10:30:41 pm        171

អ្នកជំនាញយោធាលោក Andrey Marochko បាននិយាយថា កងទ័ពអ៊ុយក្រែន បានបាត់បង់ទាហាន និងទាហានស៊ីឈ្នួលបរទេសចំនួន ៤.៦០០នាក់ នៅក្នុងការប្រយុទ្ធគ្នានៅតាមព្រំដែននៃសាធារណរដ្ឋប្រជាមានិត Lugansk កាលពីសប្តាហ៍មុន។ យុទ្ធជនរុស្ស៊ី ក៏បានបំផ្លាញរថក្រោះចំនួន ៧គ្រឿង និងរថយន្តប្រយុទ្ធសត្រូវជាង ២៣០គ្រឿង ផងដែរ។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា៖«ចាប់ពីថ្ងៃទី ២៤ ខែឧសភា ដល់ថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី បានបន្តបំផ្លាញកងកម្លាំងអ៊ុយក្រែន និងមានពង្រឹង នូវទីតាំងយុទ្ធសាស្ត្ររបស់ពួកគេ នៅតាមបណ្តោយជួរមុខ»។

«ការបាត់បង់នៃកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន នៅក្នុងតំបន់នៃការទទួលខុសត្រូវរបស់ក្រុមខាងជើង ខាងត្បូង និងខាងលិច នៅតាមព្រំដែននៃសាធារណរដ្ឋប្រជាមានិត Lugansk ក្នុងអំឡុងពេលរាយការណ៍មានយុទ្ធជនអ៊ុយក្រែន និងទាហានស៊ីឈ្នួលប្រហែល ៤.៦០០នាក់ ហើយជាង ១៧០នាក់ ត្រូវបានរាយការណ៍មុននេះ។ ការបាត់បង់ដ៏ច្រើនបំផុតនៃកម្លាំងយោធានេះ ត្រូវបានបង្កឡើងពីការវាយប្រហាររបស់សត្រូវ នៅក្នុងតំបន់ដែលទទួលខុសត្រូវដោយកងកម្លាំងនៅភាគខាងត្បូង»។ 

អ្នកជំនាញខាងយោធារូបនេះ បានបន្ថែមថា កាលពីសប្តាហ៍មុន យុទ្ធជនរុស្ស៊ីក៏បានបំផ្លាញរថក្រោះចំនួន ៧ គ្រឿង កាំភ្លើងធំចំនួន ៥៤ដើម ស្ថានីយប្រឆាំងកាំភ្លើងធំចម្រុះនិងសង្គ្រាមអេឡិចត្រូនិកចំនួន ២៥ កន្លែង ឃ្លាំងរំសេវចំនួន ៤៩កន្លែង ប្រេងឥន្ធនៈ និងសម្ភារៈ ព្រមទាំងយានយន្តប្រយុទ្ធរបស់សត្រូវជាង ២៣០គ្រឿង។

លោក Marochko បានកត់សម្គាល់ឃើញថា ជាទូទៅ ស្ថានភាពនៅជួរមុខក្បែរសាធារណរដ្ឋប្រជាមានិត Lugansk មិនផ្លាស់ប្តូរទេ ហើយនៅតែមានភាពតានតឹងឥតឈបឈរ។ ក្នុងពេលជាមួយគ្នានេះ នៅក្នុងផ្នែកមួយចំនួន អ៊ុយក្រែនបានបង្ហាញពី«សញ្ញានៃការដួលរលំនៃខ្សែការពាររបស់ខ្លួន»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm