ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់

2025/06/02 10:39:14 pm        82

មន្ត្រីក្នុងតំបន់ បានប្រាប់ឲ្យដឹងថា ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានសម្លាប់មនុស្ស ៥នាក់ នៅខាងក្រៅទីក្រុង Zaporizhzhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ខណៈដែលការវាយប្រហារដោយយានដ្រូនលើតំបន់ភាគឦសាន Sumy បានបណ្ដាលឲ្យមានអ្នករងរបួសយ៉ាងតិច ៦នាក់ ក្នុងនោះរួមមានទាំងកុមារ ២នាក់ផងដែរ នាព្រឹកថ្ងៃចន្ទ (ទី២ ខែមិថុនា)។

លោក Ivan Fedorov បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា ស្ត្រី ៣នាក់ បានបាត់បង់ជីវិត នៅក្នុងឧប្បត្តិហេតុបាញ់ផ្លោងរបស់រុស្ស៊ីជាបន្តបន្ទាប់ ដែលផ្តោតលើភូមិ Ternuvate ភាគខាងកើតនៃតំបន់ Zaporizhzhia កាលពីយប់ថ្ងៃអាទិត្យ។ ហាងមួយកន្លែង និងផ្ទះសម្បែងជាច្រើនខ្នង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោក Fedorov បានបន្ថែមថា បុរសម្នាក់ បានស្លាប់នៅក្នុងតំបន់ក្បែរនោះ អំឡុងការវាយប្រហាររបស់រុស្ស៊ី ដោយគ្រាប់បែកពីលើអាកាស។ លោកបានបញ្ជាក់ថា អំឡុងការវាយប្រហាររបស់រុស្ស៊ីនេះ មនុស្សសរុប ៩នាក់ បានរងរបួស ហើយផ្ទះឯកជនមួយខ្នងត្រូវបានបំផ្លាញ។

នៅថ្ងៃចន្ទនេះដែរ តាមរយៈ Telegram អភិបាលតំបន់ លោក Oleh Sinehubov បានឲ្យដឹងថា កុមារ ២នាក់ ស្ថិតក្នុងចំណោមអ្នករងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើតំបន់ Sumy។ 

គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើងក្នុងពេលដែលទាំងរុស្ស៊ី និងអ៊ុយក្រែន ជិតនឹងជួបប្រជុំជុំគ្នា សម្រាប់កិច្ចចរចាសន្តិភាព ដោយព្យាយាមរកវិធីបញ្ចប់សង្រ្គាមដែលរុស្ស៊ីឮបានចាប់ផ្តើមដោយការលុកលុយពេញបន្ទុកទៅលើប្រទេសជិតខាងតូចខ្លួន កាលពីជាង ៣ឆ្នាំមុន៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        27
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        33
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm