ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទទួល​អំណោយ​ពីសប្បុរសជន ដើម្បីឧបត្ថម្ភដល់កងទ័ពជួរមុខនៅតំបន់មុំបី

2025/06/02 11:11:09 pm        268

ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្ករក្ស តំណាង​នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេ បញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ និងជាមេបញ្ជា​ការបញ្ជាការដ្ឋានអង្គរក្ស បានទទួលអំណោយសប្បុរសជន និង​ចុះ​សួរ​សុខ​ទុក្ខ​កង​កម្លាំង ដែលកំពុងឈរជើងការពារព្រំដែន និងនាំយកថវិកា ព្រមទាំង​អំណោយ​គ្រឿង​បរិភោគ​ ឧបភោគប្រគល់ជូននាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់​នៅ​តំបន់ព្រំដែនមុំបី ទីដែលទើបប៉ះទង្កិចគ្នាដោយអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅ​ស្រុក​ជាំក្សាន្ដ ខេត្តព្រះវិហារ ។

ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២៥ ក្រោមវត្តមាន​ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល រួមមាន ថវិកាចំនួន១៥,០០០ដុល្លារ, មី​៨​១១កេស, អង្ករ១៥តោន៩០០គីឡូ, ត្រីខ១៣៣កេស, ទឹកស៉ីអ៉ីវ២៥០យួរ, ទឹក​សុទ្ធ​១០០​កេស​, ឆៃប៉ូវ៥តោន, បន្លែ ៤តោន, ត្រីងៀត៥០គីឡូក្រាម, ត្រីហើម៥០ គីឡូក្រាម , សាប៊ូ​កក់​សក់​១,០០០ទីប, ត្រីចំហុយ ៤០០កញ្ច្រែង, សាប៊ូដុសខ្លួន១,០០០ទីប ជូនដល់​កង​កម្លាំង​ប្រដាប់​អាវុធ ដែលបានលះបង់គ្រប់បែបយ៉ាងការពារសុខសន្តិភាព ការពារបូរណភាពដែនដី និង​អធិបតេយ្យជាតិ។

ថ្លែងក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល សូមថ្លែងអំណរគុណដល់ នាយ​ឧត្តម​សេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ជាមេទ័ព​ដ៏ឆ្នើមរបស់កម្ពុជា​ បាន​ដឹកនាំ​កងទ័ព​ និង​អាវុធ​​ធ​ន់ធ្ងន់​​ជាច្រើន​ទៅកាន់​ព្រំដែន​ ដែលបានចុះមក​ជួប​ផ្ទាល់​ដើម្បី​សម្តែង​នូវ​ការ​គោរព​ដល់​វីរភាព​ ស្មារតីស្នេហាជាតិរបស់កងកម្លាំងប្រដាប់អាវុធ ដែលបាន​លះ​បង់​គ្រប់​បែប​យ៉ាង​ការពា​រ​ជាតិ​មាតុភូមិ។

ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានបញ្ជាក់ថា «ការ​ចល័ត​ទ័ព​ និង​អាវុធ​ធន់ធ្ងន់​ទាំងអស់​នេះ​ មិន​មែន​​ដើម្បី​គំរាមកំហែងប្រទេស​ជិតខាង​ទេ​ ហើយ​ក៏​មិនចង់​បង្កសង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ដែរ​ ប៉ុន្តែ​គឺ​ដើម្បី​ត្រៀម​វាយបក​សត្រូវ​ឈ្លានពាន​ក្នុង​ករណី​ដែល​សត្រូវ​រំលោភ បំពាន​លើ​អធិបតេយ្យ​​ជា​តិ​កម្ពុជា​»។ លោកបានថ្លែង អំណរគុណចំពោះសប្បុរសជន ដែលមកសួរសុខ​ទុក្ខ​កង​ទ័ព ហើយបាននាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគ​ផ្តល់ជូ​ន​ដល់​កង​កម្លាំង​ជួរ​មុខ​ឈរ​ជើង​តាម​ព្រំដែនតាមរយៈ លោកជំទាវ ហ៊ីង សុខលាភ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm