កម្មវិធី​ប្រកួត​ដាល់អំបុក​នៅ​ខេត្តកំពង់ឆ្នាំង ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​បរទេស​ជាច្រើន​ឲ្យ​ចូល​ទស្សនា​

2021/12/21 01:59:12 am        397

ភ្នំពេញ៖ បន្ទាប់ពី​ប្រព្រឹត្តទៅ​យ៉ាងសកម្ម និង​សប្បាយរីករាយ​អស់​រយៈពេល ២​ថ្ងៃ​កន្លងមក កម្មវិធី​ប្រកួត​ដាល់អំបុក ឈ្មោះថា អំបុក​ខ្មែរ ថែ​ប្រពៃណីជាតិ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ស្រុ​កំពង់លែង ខេត្តកំពង់ឆ្នាំង ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ដោយ​ទាក់ទាញ​បាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​បរទេស​ចូលរួម និង​ស្នើរ​ឲ្យ​រៀបចំ​បន្តទៀត​នៅ​ឆ្នាំក្រោយៗ​។​

ការរៀបចំ​ឲ្យ​មាន​ពិធី​ប្រកួត​ដាល់អំបុក​ឈ្មោះថា អំបុក​ខ្មែរ ថែ​ប្រពៃ​ណិ​ជាតិ លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ដែលជា​អ្នកចាត់ចែង​រៀបចំ​ពិធី បាន​មានប្រសាសន៍ប្រាប់​បណ្តាញ​អ្នក​សារ​ព័ត​មាន​ថា កម្មវិធី​នេះ​ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃទី​១៨ និង​១៩ ធ្នូ ឆ្នាំ​២០២១​នេះ ដែល​រៀបចំ​ឲ្យ​មានការ​ប្រកួត​ដាល់អំបុក សិល្បករ សិល្បការិនី​ជា​គូប្រកួត​ប្រជែង ចំនួន​៥​ក្រុម សុទ្ធតែជា​អ្នកទទួលបាន​ការអប់រំ​ពី​ស្ថាប័ន​ជំនាញ ត្រូវ​ឆ្លងកាត់​វិញ្ញ​សា​ទាំងអស់ ដែលជា​ការ​ដាល់អំបុក​ពិតប្រាកដ ដូចជា​ត្រូវ​ចុះទៅ​ច្រូតស្រូវ​នៅក្នុង​ស្រែ​ដោយផ្ទាល់ យកមក​បោក​បែន រោយ អុំ ស្ទៃ រួចហើយ​លីង ទើប​ដាល់​បានជា​អំបុក និង​អុំ ស្ទៃ ដូចដែល​ដូនតា​ខ្មែរ បាន​ធ្វើជា​ប្រពៃណី​រួចមក​ស្រាប់ ទើប​យក​អំបុក​ទៅ​ដាក់ជូន​គណៈកម្មការ​ដាក់​ពិន្ទុ និង​សម្រេច​ជ័យលាភី ។​

​លោក​បាន​បញ្ជាក់ទៀតថា កម្មវិធី​នេះ ពិតជា​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ដោយ​មូល​ហេតុថា ទាំង​ក្រុម​ប្រកួត​ក៏​យ៉ាងសកម្ម​ស្វាហាប់ ទាំង​ប្រជាពលរដ្ឋ​ទីជិត​ឆ្ងាយ អ្នករស់នៅ​ក្នុង​មូលដ្ឋាន​ជុំវិញ ក៏ដូចជា​ភ្ញៀវ​ខ្មែរ​និង​បរទេស​ដែល​បាន​ចូលរួម​ទស្សនា បាន​កម្សាន្ត​ដោយ​អារម្មណ៍​សប្បាយរីករាយ អម​ជាមួយនិង​ស្នាមញញឹម​គ្រប់ៗ​គ្នា​។ 

​ពិធី​ប្រកួត​ដាល់អំបុក ឈ្មោះថា អំបុក​ខ្មែរ ថែ​ប្រពៃ​ណិ​ជាតិ គឺជា​កម្មវិធី​មួយ នៃ​កម្មវិធី​សិប្បៈ​បុ​រណា និង​សិល្ប​សម័យ​ជាច្រើន ដែល​ត្រូវ​បានរៀបចំ​សម្តែង​ជូន​ទស្សនា​កម្សាន្ត​នៅក្នុង​ពិធីបុណ្យ ដើម្បី​សម្គាល់​ក្នុងការ​ចាប់ផ្តើម សាងសង់​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា​ដ៏​ធំ​មួយ បែប​ទេសចរណ៍ធម្មជាតិ នៅលើ​ផ្ទៃដី​ប្រមាណ​ជា ១៥០​ហិកតា​។​ប្រការ​គួរឱ្យ​ចាប់អារម្មណ៍​មួយទៀត គឺថា ទីតាំង​ដែល​នឹង​ត្រូវបាន​ស្ថាបនា​មជ្ឈមណ្ឌល​ព្រះពុទ្ធសាសនា បែប​ទេសចរណ៍ធម្មជាតិ​នោះ ស្ថិតនៅ​ក្បែរ​ភ្នំ​នាង​ក​ង្រី​ដ៏​ល្បីល្បាញ​ឈ្មោះ​៕ ​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm