អាជ្ញាធរលីប៊ី ចាប់ខ្លួនជនអន្តោប្រវេសន៍ ៥០នាក់ នៅវាលខ្សាច់

2025/06/02 11:23:36 pm        90

អាជ្ញាធរលីប៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៥០ នាក់ មកពីប្រទេសអាហ្វ្រិកផ្សេងៗគ្នា នៅវាលខ្សាច់ ជិតភូមិ Nasmah មានចម្ងាយប្រហែល ២៣០ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីទ្រីប៉ូលី។

ក្រសួងមហាផ្ទៃលីប៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រហ្វេសប៊ុកថា៖«ការល្បាតរបស់ឆ្មាំព្រំដែន ត្រូវបានដាក់ពង្រាយនៅតំបន់ជ្រលងភ្នំដែលពិបាកចូលទៅដល់ នៅក្បែរភូមិ Nasmah ក្នុងគោលបំណងអនុវត្តផែនការសន្តិសុខ នៅក្នុងតំបន់នេះ និងគ្រប់គ្រងលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ តាមរយៈផ្លូវវាលខ្សាច់ដ៏លំបាក»។

ក្រសួងបានបញ្ជាក់ថា ជនអន្តោប្រវេសន៍ចំនួន ៥០នាក់ ដែលត្រូវបានចាប់ខ្លួន «ត្រូវបានផ្តល់ដោយជំនួយមនុស្សធម៌ និងជំនួយដំបូង មុនពេលពួកគេត្រូវបានប្រគល់ទៅមជ្ឈមណ្ឌលទទួលជនអន្តោប្រវេសន៍ ដើម្បីបំពេញនីតិវិធីច្បាប់ដែលចាំបាច់»។

ដោយសារភាពអសន្តិសុខ និងភាពចលាចលដែលកើតឡើង ក្រោយការបណ្តេញមេដឹកនាំកាន់យូរលោក Muammar Gaddafi ចេញពីតំណែងក្នុងឆ្នាំ ២០១១ ប្រទេសលីប៊ីបានក្លាយជាចំណុចដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ដែលស្វែងរកឆ្លងសមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់ច្រាំងអឺរ៉ុប។

រហូតមកដល់ពេលនេះ ជនអន្តោប្រវេសន៍ចំនួន ៩.២៨៥នាក់ ត្រូវបានស្ទាក់ចាប់ និងបញ្ជូនត្រឡប់ទៅប្រទេសលីប៊ីវិញ ខណៈដែលជនអន្តោប្រវេសន៍ចំនួន ១៦០នាក់ បានស្លាប់ និង២៣៤នាក់ផ្សេងទៀត បានបាត់ខ្លួន នៅលើផ្លូវមេឌីទែរ៉ាណេភាគកណ្តាល។ នេះបើយោងតាមទិន្នន័យពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm