ប្រជាកសិករខេត្តស្វាយរៀងសម្រេចផលិតស្រូវរដូវវស្សាបានជាង៩%នៃផែនការផលិតស្រូវប្រចាំឆ្នាំ ១៦៧ពាន់៥០០ហិចតា

2025/06/02 11:30:58 pm        127

ស្វាយរៀង ៖ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២ ខែមិថុនា​ ឆ្នាំ២០២៥នេះបានប្រាប់ទូរទស្សន៍ BTV តាមសារតេឡេក្រាម អោយដឹងថាចាប់ពីដើមរដូវរស្សារហូតមកដល់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំនេះ កសិករនៅក្នុងខេត្តសម្រេចធ្វើស្រែបានចំនួន ១ម៉ឺន៥ពាន់ ៦៨៨ហិចតា ក្នុងនោះស្រូវស្រាលចំនួន១ម៉ឺន១ពាន់៤៤៨ហិចតា ស្រូវកណ្ដាលចំនួន ៤ពាន់ ៣៦ហិចតា និងស្រូវធ្ងន់ចំនួន ២០៤ហិចតា ស្មើនិង៩.៣៦% នៃផែនការផលិតស្រូវប្រចាំឆ្នាំ ១៦៧ពាន់៥៥០ហិចតា  និងភ្ជួរដាស់ដីបន្ថែមបាន២ម៉ឺន៨ពាន់៣៦៧ហិចតា ។

លោកបានបញ្ជាក់បន្ថែមថាស្រុកដែលក្រុមកសិករសម្រេចផលិតស្រូវ តាមរយៈអំណោយទឹកភ្លៀង និងតាមប្រពន្ធ័សាស្ត្រ បានច្រើន រួមមានស្រុករមាសហែក ចំនួន១ម៉ឺន១២៧ហិចតា  ស្វាយជ្រំ បានចំនួន៣ពាន់១៤៤ហិចតា និងស្រុកកំពង់រោទ៏បានចំនួន៥ពាន់ ២៧៨ហិចតា  ឯស្រុក ក្រុង ចំនួន៥ទៀត ក្រុមកសិករបាននិងកំពុងតែសម្រុកធ្វើការងារបង្កើនផលបន្ទាប់ពីភ្លៀងបានបង្អុរជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ 

តាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា នៅរដូវវស្សាឆ្នាំនេះខេត្តស្វាយរៀងបានទទួលអំណោយទឹកភ្លៀងគ្រប់គ្រាន់នៅគ្រប់ ៦៩០ភូមិ ក្នុងឃុំ/សង្កាត់ទាំង៨០ គួបផ្សំទៅនឹងការប្រើប្រាស់ទឹកនៅតាមប្រព័ន្ធធារាសាស្ត្របន្ថែមផងនោះក្រុមកសិករបានធ្វើការងារបង្កបង្កើនផលមានសន្ទុះល្អប្រសើរជាងឆ្នាំមុនបន្តិច។ ដោយ ៖ ភា សារិទ្ធ

 

 

 


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        73
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm