សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ១៤នាក់ពាក់ព័ន្ធករណីប្លន់អ្នកលក់ឡេអនឡាញ

2021/12/21 11:43:41 am        2.5 K

ភ្នំពេញ៖ ករណីក្រុមចោរចូលប្លន់ដល់ក្នុងផ្ទះអ្នកលក់ឡេអនឡាញ ទីបំផុតកងរាជអាវុធហត្ថ និងនគរបាលឃាត់ខ្លួនជនសង្ស័យ១៤នាក់ ដកហូតបានគ្រឿងពេជ្រ អាវុធវែងខ្លី និងមានម្នាក់ ជាប្រធានគណបក្សនយោបាយផង។

នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បានសម្រុក​ចូល​សម្បុក​ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញឈ្មោះ អ៊ាន សៀវម៉ី ​ដែល​កំពុងប្រមូលផ្តុំគ្នានៅក្នុងវីឡាមួយនៃបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយប្រតិបត្តិការបង្ក្រាប​ក្រុម​ជនសង្ស័យនេះ​កងរាជអាវុធហត្ថប្រមូល​បានគ្រឿង​ពេជ្រត្រឡប់មកវិញ ​និងដកហូតអាវុធចំនួន ៥ដើម ​មានអាវុធវែង ១ដើម និងខ្លី ៤ដើម ។

យោងតាមព័ត៌មាន បានឱ្យដឹងថា នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បាន​ឃាត់​មនុស្សទាំងអស់ ១២នាក់ មានប្រុស ៩នាក់ និងស្រី៣នាក់ ហើយការឃាត់ខ្លួនមនុស្សទាំង​អស់នោះ​ក៏មានឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ជាប្រធានគណបក្សខ្មែរក្រោក ដែល​អាច​ជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ផងដែរ ។

ផេកហ្វេសប៊ុកផ្លូវការរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ដដែល ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ​លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង​ជា​ស្នងការនគរបាលរាជធានីភ្នំពេញ ​និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បាន​សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ​បានស្រាវជ្រាវ និងដេញឃាត់បានរថយន្ត​ដែល​ជន​សង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ​នៅក្នុងបុរី ម៊ូន ថោន ផ្ទះវីឡាលេខV01 ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នគរបាល បានឲ្យដឹងថា ក្នុងប្រតិបត្តិការប្រដេញរថយន្តជនសង្ស័យ ​ដោយស្ថានភាពងងឹតខ្លាំង កម្លាំង​ជំនាញបានប្រដេញរថយន្តនេះរហូតជនសង្ស័យបានបើក​ទ្វារលោត​គេច​ខ្លួន​ចូល​ក្នុងគម្ពោធព្រៃ ​ដោយសមត្ថកិច្ចបានធ្វើការ​ឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យ​ដែល​រត់គេចខ្លួន​ រីឯក្នុងរថយន្តពិនិត្យឃើញ​មានដបសាំងក្នុងរថយន្ត សមត្ថកិច្ច​បានធ្វើ​ការសន្និដ្ឋានជា​បឋមថា​ ជន​សង្ស័យ​មាន​បំណងបើក​រថយន្តទៅកន្លែងស្ងាត់ ដើម្បី​ដុតកំទេច​ចោល​បំផ្លាញ​ភស្តុតាង។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយប្រតិបត្តិការមួយយប់ដេញឃាត់រថយន្ត ដែលជនសង្ស័យប្រើប្រាស់​ក្នុងករណី​ប្លន់ផ្ទះ​លោក​ស្រី អ៊ាន សៀវម៉ី កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរី ម៊ូន ថោន សមត្ថកិច្ចចម្រុះ​នៃ​ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ​បានធ្វើការឡោមព័ទ្ធ​រហូតឈានដល់ការឃាត់​ខ្លួន​បាន​ជនសង្ស័យចំនួន០២នាក់​ គឺមានប្រុសម្នាក់​ និងស្រីម្នាក់ ហើយនៅព្រឹកនេះ​សមត្ថកិច្ចកំពុង​យក​ទៅ​ធ្វើការ​សាកសួរបន្តនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ៕

អត្ថបទ ៖ ក្រុមសន្តិសុខ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm