គម្រោងវិនិយោគលើវិស័យសំណង់ មានទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/21 06:34:21 pm        241

ភ្នំពេញ៖ ការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ មានតម្លៃទឹកប្រាក់ សរុបជាង ៥ ពាន់លានដុល្លារអាមេរិក លើគម្រោងជិត ៤ ពាន់គម្រោង ។

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុកក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២១ បានផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ចំនួនជិត ៤ ០០០ គម្រោង លើផ្ទៃក្រឡា​សំណង់ ១២ លានម៉ែត្រការ៉េ កើនឡើងជាង ៣០០គម្រោង ដោយមានតម្លៃទឹកប្រាក់​វិនិយោគ​សរុប​ជាង ៥ ២១០ លានដុល្លារ កើនឡើងជាង ៣០០ លានដុល្លារ បើធៀបរយៈពេលដូច គ្នាទៅឆ្នាំ ២០២០។

គម្រោងដែលបានស្នើសុំសាងសង់រួមមាន៖ អគារពាណិជ្ជកម្ម អគារផ្សារ សណ្ឋាគារ សំណង់អគារ​លំនៅ ឋាន បុរី ផ្ទះល្វែង សំណង់អាគារពហុមុខងារ និង​សំណង់រោងចក្រឧស្សាហកម្ម​នានា​ជាដើម។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា​ថា បន្ទាប់ រាជ​រដ្ឋាភិបាលបានបើកប្រទេសឡើងវិញ​ អ្នកធ្វើដំណើរក្នុងស្រុក​ បានកំពុងសម្លឹងមើលលើការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដូចជា ការទិញ-លក់ដីធ្លី ​និងផ្ទះសម្បែងជាដើម ខណៈវិនិយោគិនបរទេស​មិន​ទាន់​ធ្វើដំណើរចូលប្រទេសកម្ពុជា​បាន​ផុលផុស​នៅឡើយ ​តែទោះបីយ៉ាងណា ​យើងរំពឹងថា នៅ​ដើមឆ្នាំក្រោយ ​បន្ទាប់ពីចូលឆ្នាំចិនរួច ​វិនិយោគិនបរទេសនឹងចូលមកកម្ពុជា ​ក្នុងនោះសម្រាប់ វិស័យ​អចលនទ្រព្យ​ ពួកគេអាចនឹងមានការចាប់អារម្មណ៍ច្រើន។

បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២​ វិស័យសំណង់ត្រូវបានរំពឹងថា នឹងងើបឡើង​ក្នុងល្បឿនយឺត​ ដោយសារការរំពឹងទុកនៃការងើបឡើងវិញសន្សឹមៗ នូវទំនុក​ចិត្ត​វិនិយោគ​ និងរំហូរវិនិយោគ ​ជាពិសេសសកម្ម ​ភាពសំណង់បម្រើឲ្យវិស័យទេសចរណ៍ និង​ពាណិជ្ជកម្ម ស្របពេលដែលកម្មភាពសំណង់លំនៅឋានក៏ត្រូវបានរំពឹងថា​ នូវរក្សាកំណើន ប៉ុន្តែ​ស្ថិត​នៅក្នុងកម្រិតទាប៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm