អាមេរិក ជំរុញប្រទេសនានាឱ្យផ្តល់សំណើល្អបំផុតត្រឹមថ្ងៃពុធស្អែកនេះ ខណៈពេលកំណត់ពន្ធជិតមកដល់

2025/06/03 04:28:33 pm        104

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ចង់ឱ្យប្រទេសនានាដាក់សំណើផ្តល់ជូនដ៏ល្អបំផុតរបស់ពួកគេនៅក្នុងការចរចាពាណិជ្ជកម្មនៅត្រឹមថ្ងៃពុធ (០៤ មិថុនា) ស្អែកនេះ ខណៈក្រុមមន្ត្រីព្យាយាមពន្លឿនកិច្ចពិភាក្សាជាមួយដៃគូជាច្រើន នៅមុនថ្ងៃផុតកំណត់ពន្ធដែលលោក Trump បានដាក់ ក្នុងរយៈពេលត្រឹមតែ ៥សប្តាហ៍ខាងមុខទៀតប៉ុណ្ណោះ នេះបើយោងតាមសេចក្តីព្រាងលិខិតទៅកាន់ដៃគូចរចាដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ។

សេចក្តីព្រាង ដែលដាក់ចេញពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកនេះ បានផ្តល់នូវចន្លោះមួយពីវិធីសាស្រ្តដែលលោក Trump គ្រោងនឹងបញ្ចប់កិច្ចចរចាជាមួយប្រទេសរាប់សិប ដែលចាប់ផ្តើមនៅថ្ងៃទី០៩ ខែមេសា នៅពេលលោកផ្អាកពន្ធ "ថ្ងៃរំដោះ" ៩០ថ្ងៃ រហូតដល់ថ្ងៃទី០៨ ខែកក្កដា។

ឯកសារនោះបង្ហាញពីភាពបន្ទាន់នៅក្នុងរដ្ឋបាលអាមេរិក ក្នុងការបញ្ចប់កិច្ចព្រមព្រៀងប្រឆាំងនឹងកាលកំណត់ដ៏តឹងតែងរបស់ខ្លួន។ នៅក្នុងពង្រាង អាមេរិកកំពុងស្នើឱ្យប្រទេសនានារាយបញ្ជីសំណើដ៏ល្អបំផុតរបស់ពួកគេក្នុងផ្នែកសំខាន់ៗមួយចំនួន រួមទាំងការផ្តល់ជូនពន្ធ និងកូតាសម្រាប់ការទិញផលិតផលឧស្សាហកម្ម និងកសិកម្មរបស់អាមេរិក និងផែនការដើម្បីដោះស្រាយរបាំងមិនមែនពន្ធ។ ចំណុចស្នើផ្សេងទៀតរួមមានការប្តេជ្ញាចិត្តណាមួយលើពាណិជ្ជកម្មឌីជីថល និងសន្តិសុខសេដ្ឋកិច្ច រួមជាមួយនឹងការប្តេជ្ញាចិត្តជាក់លាក់របស់ប្រទេសចរចា នេះបើយោងតាមលិខិតមួយច្បាប់នោះ។

លិខិតបន្ថែមថា អាមេរិកនឹងវាយតម្លៃការឆ្លើយតបក្នុងពេលប៉ុន្មានថ្ងៃបន្ទាប់ និងផ្តល់ "ចំណុចបញ្ចប់សមស្របមួយដែលអាចកើតមាន" ដែលអាចរួមបញ្ចូលអត្រាពន្ធបដិការ។ គេមិនច្បាស់ទេថាប្រទេសណាខ្លះនឹងទទួលលិខិតនោះទេ ប៉ុន្តែពង្រាងនេះតម្រង់ទៅប្រទេសមានការចរចាសកម្ម ដែលរួមមានកិច្ចប្រជុំ និងការផ្លាស់ប្តូរឯកសារជាដើម។

ក្រុមមន្ត្រីអាមេរិកជាច្រើនដូចជាទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett បានសន្យាម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងជាច្រើនជិតនឹងបញ្ចប់ហើយ ប៉ុន្តែមកទល់ពេលនេះ មានតែកិច្ចព្រមព្រៀងមួយប៉ុណ្ណោះដែលសម្រេចបានជាមួយដៃគូពាណិជ្ជកម្មរបស់អាមេរិក គឺចក្រភពអង់គ្លេស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        130
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm