ប្រមុខ UN អំពាវនាវឱ្យមានការស៊ើបអង្កេតចំពោះអ្នកស្លាប់នៅជិតទីតាំងផ្តល់ជំនួយនៅតំបន់ហ្កាហ្សា

2025/06/03 04:33:23 pm        147

ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃចន្ទ សម្រាប់ការស៊ើបអង្កេតឯករាជ្យមួយលើការស្លាប់និងរងរបួសពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់ នៅជិតមជ្ឈមណ្ឌលផ្តល់ជំនួយគាំទ្រដោយសហរដ្ឋអាមេរិក នៅតំបន់ហ្កាហ្សា កាលពី២ថ្ងៃកន្លងទៅនេះ។

ទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បាននិយាយថា ការបាញ់ប្រហារដោយកាំភ្លើងរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់៣១នាក់ និងរបួស១៧៦នាក់ នៅជិតទីតាំងចែកចាយជំនួយក្នុងទីក្រុង Rafah ភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ដោយក្រុមគ្រូពេទ្យសង្គ្រោះបឋមនៅមន្ទីរពេទ្យក្បែរនោះ បានរាយការណ៍ពីចំនួនដ៏ច្រើននៃជនរងគ្រោះដោយគ្រាប់កាំភ្លើង។

យោធាអ៊ីស្រាអែល បានបដិសេធការបាញ់ប្រហារទៅលើប្រជាជន ខណៈពួកគេនៅជិត ឬក្នុងតំបន់នោះ។ប៉ុន្តែប្រភពពីយោធាបានទទួលស្គាល់ថា «ការបាញ់ព្រមាន ត្រូវបានបាញ់ទៅលើជនសង្ស័យជាច្រើននាក់» នៅពេលយប់ ក្នុងចម្ងាយប្រហែល១គីឡូម៉ែត្រ។

លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ខ្ញុំមានការរន្ធត់ចិត្តចំពោះរបាយការណ៍ស្តីពីពលរដ្ឋប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ និងរងរបួស ខណៈកំពុងស្វែងរកជំនួយនៅតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ។ វាមិនអាចទទួលយកបានទេ ដែលពលរដ្ឋប៉ាឡេស្ទីនកំពុងប្រថុយជីវិតរបស់ពួកគេដើម្បីស្បៀងអាហារ»។ «ខ្ញុំសូមអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់និងឯករាជ្យ លើហេតុការណ៍ទាំងនេះ និងអ្នកប្រព្រឹត្តត្រូវបាននាំមកឲ្យទទួលខុសត្រូវ»។ ក្រសួងការបរទេសប្រទេសអ៊ីស្រាអែល បានចាត់ទុកសេចក្តីថ្លែងការណ៍នេះថា «ជាការអាម៉ាស់» ហើយបានបន្ទោសលោក Guterres ចំពោះការមិនរិះគន់ក្រុមហាម៉ាស។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm