លោក Zelenskyy រិះគន់ខ្លាំងចំពោះសំណើរបស់រុស្ស៊ីសម្រាប់បទឈប់បាញ់ពីរឬបីថ្ងៃថាជារឿងផ្ដេសផ្ដាស

2025/06/03 04:59:03 pm        153

ប្រធានាធិបតីអ៊ុយក្រែនបានប្រកាសថា រុស្ស៊ីចង់បានបទឈប់បាញ់ពីរ-បីថ្ងៃ ហើយប្រទេសរបស់លោកកំពុងត្រៀមការដោះដូរឈ្លើយសឹកថ្មី។ជាមួយគ្នានោះ លោកបានរិះគន់យ៉ាងខ្លាំងចំពោះសំណើរបស់រុស្ស៊ី ថាជារឿងផ្ដេសផ្ដាស។

លោក Vlodimir Zelensky បានរិះគន់គណៈប្រតិភូរុស្ស៊ីដែលចូលរួមក្នុងកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ដោយបានច្រានចោលសំណើរបស់ទីក្រុងមូស្គូសម្រាប់បទឈប់បាញ់បណ្តោះអាសន្នដែលមានបំណងអនុញ្ញាតឱ្យភាគីនានាអាចយកសាកសពទាហានដែលបានស្លាប់។

លោក Zelenskyy បាននិយាយថា រុស្ស៊ីចង់ឱ្យមានបទឈប់បាញ់ពីរឬបីថ្ងៃដើម្បីប្រមូលសាកសពអ្នកស្លាប់។មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា បទឈប់បាញ់គឺជាការចាំបាច់ ដើម្បីទប់ស្កាត់ការស្លាប់តទៅទៀត។

ការចរចាជុំទីពីររវាងរុស្ស៊ី និងអ៊ុយក្រែននៅវិមាន Çırağan ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីកាលពីថ្ងៃទី ២ ខែមិថុនា បានបញ្ចប់ដោយមានរយៈពេលជាងមួយម៉ោង ដែលពុំអាចមើលឃើញពន្លឺនៃបទឈប់បាញ់ឈានឆ្ពោះទៅរកការបញ្ចប់ភ្លើងសង្គ្រាមជាង៣ឆ្នាំនោះទេ។

កន្លងមកអ៊ុយក្រែនធ្លាប់បានប្រគល់ឯកសារដែលមានលក្ខខណ្ឌបទឈប់បាញ់ទៅរុស្ស៊ី ប៉ុន្តែវិមានក្រឹមឡាំងមិនបានផ្តល់មតិកែលម្អទេ ហើយថាខ្លួននឹងបង្ហាញអនុស្សរណៈ គឺនិយាយតែក្នុងអំឡុងពេលកិច្ចប្រជុំប៉ុណ្ណោះ។

កាលពីថ្ងៃទី១៦ ខែឧសភា ការចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ីជាលើកដំបូងក្នុងរយៈពេលជាង ៣ ឆ្នាំបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលដដែល។ ជាពិសេស កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចលើការដោះដូរឈ្លើយសឹក១.០០០នាក់ ពីភាគីទាំងពីរ ដែលមានរយៈពេលបីដំណាក់កាល និងបានបញ្ចប់កាលពីថ្ងៃទី២៥ ខែឧសភា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm