យោធាអ៊ីស្រាអែល បន្តវាយរុលនៅហ្កាហ្សា ដោយវាយប្រហារមន្ទីរពេទ្យជាច្រើនក្នុងមួយសប្តាហ៍កន្លងទៅ

2025/06/03 10:03:05 am        159

អ៊ីស្រាអែល បានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅភាគខាងជើង និងខាងត្បូងនៃតំបន់ហ្កាហ្សាស្រ្ទីប ក្នុងមួយសប្ដាហ៍កន្លងទៅនេះ។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា នៅទីក្រុង Khan Younis ភាគខាងត្បូង កងទ័ពអ៊ីស្រាអែលបានវាយរុលឆ្ពោះទៅកាន់មន្ទីរពេទ្យអ៊ឺរ៉ុប ហើយបានកម្ទេចជញ្ជាំងខាងក្រោយនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រនោះ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលដែនដីប៉ាឡេស្ទីននិយាយថា យោធាអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើមជ្ឈមណ្ឌលលាងឈាមដែលនៅសេសសល់តែមួយគត់សម្រាប់អ្នកមានជំងឺខូចក្រលៀនរបស់ហ្កាហ្សានៅភាគខាងជើង។ ប្រមុខកងទ័ពអ៊ីស្រាអែល លោក Eyal Zamir និយាយថា ការពង្រីកប្រតិបត្តិការជើងគោក នឹងបន្តរហូតដល់ចំណាប់ថ្នូរនៅសេសសល់ក្នុងដៃក្រុមហាម៉ាស ត្រូវបានដោះលែងទាំងអស់ និងការកម្ចាត់ក្រុមនេះ។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ក្រុមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការចរចាដោយប្រយោល ជុំវិញបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សាភ្លាមៗ។ ប៉ុន្តែអ៊ីស្រាអែលនៅមិនទាន់ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ក្រុមនេះនៅឡើយទេ។

អ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមរបស់ខ្លួននៅហ្កាហ្សា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីពួកភេរវករហាម៉ាស បានសម្លាប់មនុស្ស ១.២០០នាក់នៅអ៊ីស្រាអែល និងបានចាប់ចំណាប់ថ្នូរ ២៥១នាក់ នេះបើតាមតួលេខអ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៥៤.០០០នាក់ នៅក្នុងតំបន់ហ្កាហ្សា នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

លោកស្រី Kallas៖សហភាពអឺរ៉ុប នឹងដាក់នាវាដឹកប្រេងថ្មីចំនួន ៤០គ្រឿង ចូលក្នុងបញ្ជីខ្មៅ ជុំវិញការដឹកប្រេងរបស់រុស្ស៊ី
2025/12/15 06:53:33 pm        1
[UPDATE] មនុស្សយ៉ាងហោច៣៧នាក់ស្លាប់ ក្រោយទឹកជំនន់ដ៏គំហុសវាយប្រហារខេត្ត Safi របស់ប្រទេសម៉ារ៉ុក
2025/12/15 06:51:37 pm        1
អ៊ីស្រាអែល និងក្រុមហាម៉ាស ដាក់ការស្តីបន្ទោសគ្នា លើការពន្យាពេលដំណាក់កាលទី ២នៃបទឈប់បាញ់តំបន់ហ្កាហ្សា
2025/12/15 06:42:21 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកស្រី Kallas៖សហភាពអឺរ៉ុប នឹងដាក់នាវាដឹកប្រេងថ្មីចំនួន ៤០គ្រឿង ចូលក្នុងបញ្ជីខ្មៅ ជុំវិញការដឹកប្រេងរបស់រុស្ស៊ី

2025/12/15 06:53:33 pm
​[UPDATE] មនុស្សយ៉ាងហោច៣៧នាក់ស្លាប់ ក្រោយទឹកជំនន់ដ៏គំហុសវាយប្រហារខេត្ត Safi របស់ប្រទេសម៉ារ៉ុក
2025/12/15 06:51:37 pm
​អ៊ីស្រាអែល និងក្រុមហាម៉ាស ដាក់ការស្តីបន្ទោសគ្នា លើការពន្យាពេលដំណាក់កាលទី ២នៃបទឈប់បាញ់តំបន់ហ្កាហ្សា
2025/12/15 06:42:21 pm
​រដ្ឋមន្រ្តីសុខាភិបាល «ការសង្រ្គោះព្យាបាលវីរកងទ័ព គឺជាអាទិភាពខ្ពស់បំផុត ទោះស្ថិតក្នុងស្ថានការណ៍លំបាកយ៉ាងណាក៏ដោយ»
2025/12/15 06:39:18 pm
​មនុស្ស ២នាក់ រងការដេញចាក់នៅមជ្ឈមណ្ឌលកម្សាន្តនៅភាគខាងត្បូងប្រទេសជប៉ុន
2025/12/15 06:35:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/14 06:15:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/14 02:16:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am