ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានតម្លៃ ៨,៦លានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/21 06:59:21 pm        161

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានក្នុងទឹកប្រាក់ ៨,៦លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ កើនឡើង ៨៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន​។

យោងតាមរបាយការណ៍ពីការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា ទោះបីស្ថតក្នុងវិបត្តិកូវីដ១៩ក៏ដោយ ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម នៅតែបន្តកើនឡើង។

ចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជា បាននាំទំនិញចេញទៅវៀតណាម មានតម្លៃសរុប ៤,២៥ប៊ីលានដុល្លារ កើនឡើង ៣៣៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកតម្លៃនៃការនាំចូលទំនិញសរុប ពីវៀតណាម មកកម្ពុជា មានតម្លៃសរុប ៤,៣៥ប៊ីលានដុល្លារ កើនឡើង ១៧ភាគរយ។

ផ្អែកតាមទិន្នន័យពាណិជ្ជកម្មនេះ ប្រទេសទាំងពីរ រំពឹងថាការដោះដូរពាណិជ្ជកម្មទ្វេភាគី នឹង​សម្រេចបាន៩,៣ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២១នេះ កើនឡើង ៧៥ភាគរយ​។

ប្រភពដដែល លើកឡើងថា ក្នុងរយៈពេល ប្រាំឆ្នាំចុងក្រោយ ២០១៦ ដល់២០២០ ទំហំពាណិជ្ជកម្ម​ទ្វេភាគីនៃប្រទេសទាំងពីរ ​បានកើនឡើងប្រចាំឆ្នាំប្រមាណ ១៧ភាគរយ ជាមធ្យមពី ២,៩ប៊ីលានដុល្លារ ក្នុងឆ្នាំ២០១៥ ដល់ ៥,៣២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២០។ ទាក់ទងនឹងផ្នែកវិនិយោគពីបរទេសវិញ បច្ចុប្បន្ន វៀតណាម មានគម្រោងវិនិយោគសរុប ១៨៨​លានដុល្លារ ចុះបញ្ជឺដែលមានទុនវិនិយោគសរុប ២,៨៥លានដុល្លារ នៅកម្ពុជា។

សូមបញ្ជាក់ថា លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីថ្មីរបស់វៀតណាម បានអញ្ជើញមក​ដល់​ប្រទេសកម្ពុជា​ហើយនៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បី​បំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពង្រីក​ទំនាក់ទំនង​ទ្វេភាគី លើវិស័យការទូត សេដ្ឋកិច្ច និងវិនិយោគ។

ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល​វៀតណាម យកចិត្តទុកដាក់ខ្ពស់​ ហើយតែងបានប្តេជ្ញាចិត្តក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និង​បង្កើត​ការវិនិយោគរវាងប្រទេសទាំងពីរ៕អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm