ពលទាហានថ្មីជិត៣០០នាក់ បំពេញក្របខ័ណ្ឌទ័ពជើងគោក បានចូលបណ្តុះបណ្តាលហ្វឹកហ្វឺន នៅសាលាពលទាហាន យោធភូមិភាគពិសេសកំពង់ឆ្នាំង

2025/06/03 05:55:58 pm        459

កំពង់ឆ្នាំង៖ ពលទាហានថ្មី បំពេញក្របខ័ណ្ឌទ័ពជើងគោក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ​២០២៥​នេះ ត្រូវបានចូលបណ្តុះបណ្តាលហ្វឹកហ្វឺន នៅសាលាពលទាហាន យោធ​ភូមិ​ភាគ​ពិសេស​ខេត្ត​កំពង់​ឆ្នាំង ដែលពិធីបើកវគ្គហ្វឹកហ្វឺនដល់ទ័ពថ្មីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តម​សេនីយ៍​ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស នាយ​សេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក អាជ្ញាធរខេត្តកំពង់ឆ្នាំង កង​រាជ​អាវុធហត្ថខេត្ត អាជ្ញាធរស្រុករលាប្អៀរ និងពលទាហានប្រមាណជិត៣០០នាក់។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល ក្រសួង​ការពារ​ជាតិ ​នាយឧត្តមសេនីយ៍អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងវិស័យខឿនការពារជាតិ។ កងទ័ព​ត្រូវ​បាន​ការ​បណ្តុះ​បណ្តាល ​និងធ្វើទំនើបកម្មដើម្បបន្តវេន ដោយបានជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងទ័ព តាម​រយៈការដាក់ពាក្យប្រឡងជានាយទាហាន និងតាមរយៈនៃការដាក់ពាក្យជ្រើសរើស របស់​គណៈក​ម្មការជ្រើសរើសទ័ពបំពេញគ្របខ័ណ្ឌឱ្យកងទ័ពជើងគោក សម្រាប់យោធិន​សោធន៍​និវត្តន៍​។ ​យើងជាយុវជនត្រូវមានការសម្រេចចិត្តមួយយ៉ាងសំខាន់ ហើយការស្ម័គ្រចិត្តចូលបម្រើកងទ័ព នា​ពេលនេះថាជាការស្ម័គ្រចិត្ត និងសម្រេចចិត្តមួយយ៉ាងត្រឹមត្រូវ ហើយក៏ជា​ឱកាស​មួយ​ដែល​ក្មួយៗ​ជា​យុវជន និងយុវនារីត្រូវរៀបចំខ្លួន និងតាំងចិត្ត តាំងស្មារតីបម្រើជាតិ និងបម្រើប្រជាជន ក្នុង​នាមជាអ្នកបវន្តវេន ហើយក៏ជាពេលវេលាដែលប្រទេសជាតិ ស្ថិតនៅក្នុងសុខសន្តិភាព សំរាប់​ផ្តល់​ឱកាស​ដល់កងទ័ពធ្វើការហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពផងដែរ។

ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ក៏បានអរគុណក្មួយៗ ដែលបានចូលរួមការពារសុខសន្តិភាព អរគុណ​សន្តិភាព យើងត្រូវនាំគ្នាបន្តថែរក្សាសន្តិភាព ឱ្យគង់វង្ស យូរអង្វែង និងសម្តែងអំណរគុណ ចំពោះ​អាណាព្យាបាលដែលបានគាំទ្រ និងបានជំរុញឱ្យកូនៗ និងក្មួយៗ ចូលប​ម្រើ​ក្នុង​ជួរ​កង​ទ័ព​។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើរដល់ប្អូនៗ យុវជន យុវនារី ចូលដល់សាលានាពេលនេះ ត្រូវ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ខិតខំហ្វឹកហាត់លត់ដំខ្លួន គោរពវិន័យ បទបញ្ជាសាលា មានសាមគ្គីភាព​ផ្ទៃ​ក្នុង​ល្អ ប្រែក្លាយខ្លួនឱ្យជាកងទ័ពដ៏ល្អ និងជាអ្នកបន្តវេនមានសមត្ថភាព និងមានការសម្រេចចិត្តខ្ពស់ ក្នុង​ការ​បំពេញភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន។ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយសូមក្មួយៗ ត្រូវគិតថាពេលនេះក្មួយៗ ស្ថិតនៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​ថ្នាក់​ដឹកនាំ មេបញ្ជាការ និងអង្គភាព គឺក្មួយៗ មិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់ឪពុក ម្តាយ​របស់​ក្មួយ​ៗ នោះទៀតឡើយ៕ កាំង ហុងវាស្នា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm