អង់គ្លេស បង្ហាញពីការកែប្រែប្រព័ន្ធការពារជាតិ ដើម្បីទប់ទល់ការគំរាមកំហែង

2025/06/03 06:44:06 pm        173

រដ្ឋាភិបាលអង់គ្លេស បានបង្ហាញយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួនសម្រាប់ទសវត្សរ៍ក្រោយ។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Keir Starmer បាននឹងកំពុងពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រការពារជាតិរបស់ប្រទេស ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែកក្កដា ឆ្នាំ២០២៤។ កាលពីថ្ងៃចន្ទ រដ្ឋាភិបាល បានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជាការគំរាមកំហែងភ្លាមៗ ពីសំណាក់ប្រទេសរុស្ស៊ី។

ទាំងនេះរួមមាន ការវិនិយោគទឹកប្រាក់១៥ពាន់លានផោន ឬប្រហែល២០ពាន់លានដុល្លារ ក្នុងកម្មវិធីក្បាលគ្រាប់នុយក្លេអ៊ែរអធិបតេយ្យ និងការសាងសង់នាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែររហូតដល់ ១២គ្រឿង។ រដ្ឋាភិបាល ក៏មានផែនការបង្កើតកងទ័ពជើងទឹកកូនកាត់ ដែលប្រើប្រាស់នាវាចម្បាំង នាវាមុជទឹក និងនាវាស្វយ័ត ព្រមទាំងបង្កើនចំនួនកងទ័ពបំពេញភារកិច្ចពេញម៉ោង។

លោក Starmer បាននិយាយថា «យើងប្រឈមនឹងសង្រ្គាមនៅអឺរ៉ុប ហានិភ័យនុយក្លេអ៊ែរថ្មី ការវាយប្រហារតាមអ៊ីនធឺណិតរាល់ថ្ងៃ ការកើនឡើងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងដែនទឹករបស់យើង និងការគំរាមកំហែងដល់ជើងមេឃរបស់យើង»។ លោកនិយាយថា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការគំរាមកំហែងគឺត្រូវបង្ហាញថា ចក្រភពអង់គ្លេស បានត្រៀមខ្លួនរួចរាល់ដើម្បីផ្តល់សន្តិភាពតាមរយៈភាពខ្លាំង។

យោងតាមសេចក្តីប្រកាសចុងក្រោយបានឲ្យដឹងថា គោលដៅរបស់រដ្ឋាភិបាលក្នុងការចំណាយ៣ភាគរយនៃផលិតផលក្នុងស្រុកសរុបសម្រាប់វិស័យការពារជាតិក្នុងទសវត្សរ៍ឆ្នាំ២០៣០ នឹងត្រូវបានបំពេញ ប្រសិនបើ «លក្ខខណ្ឌសេដ្ឋកិច្ច និងសារពើពន្ធ អនុញ្ញាត»។ គណបក្សប្រឆាំង បានរិះគន់រដ្ឋាភិបាលដោយនិយាយថា វាមិនច្បាស់នោះទេថាតើកម្មវិធីនេះ នឹងត្រូវបានគេផ្តល់ហិរញ្ញវត្ថុដោយរបៀបណា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm