អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ជាប់ឆ្នោតជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងការបោះឆ្នោតដ៏កម្រ

2025/06/03 07:13:08 pm        99

អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីរុស្ស៊ីក៏ដោយ។ ភាពជាប្រធាន ត្រូវប្តូរវេនជារៀងរាល់ឆ្នាំ ក្នុងចំណោមក្រុមប្រចាំតំបន់ចំនួន៥ក្រុម។ លោកស្រី Baerbock ត្រូវបានគេរំពឹងថានឹងត្រូវបានជ្រើសរើសដោយគ្មានការបោះឆ្នោតដើម្បីដឹកនាំកិច្ចប្រជុំលើកទី៨០ នៃមហាសន្និបាតដែលនឹងចាប់ផ្តើម នៅខែកញ្ញា។

ទោះជាយ៉ាងណា មន្ត្រីអង្គការសហប្រជាជាតិនិយាយថា រុស្ស៊ី ដែលបានប្រឆាំងទៅនឹងបេក្ខភាពរបស់លោកស្រី Baerbock បានស្នើសុំការបោះឆ្នោតដ៏កម្រមួយកាលពីថ្ងៃចន្ទ ទោះបីជាអតីតរដ្ឋមន្ត្រីការបរទេសរូបនេះជាបេក្ខជនតែម្នាក់គត់ក៏ដោយ។ លោកស្រី Baerbock ទទួលបានសំឡេងឆ្នោត ១៦៧ សំឡេងនៅក្នុងការបោះឆ្នោតសម្ងាត់មួយ ខណៈប្រទេសចំនួន១៤ បានអនុប្បវាទ។ ការបោះឆ្នោតនេះ បានធ្វើឡើងបន្ទាប់ពីតំណាងរុស្ស៊ីម្នាក់ បានរិះគន់លោកស្រី កាលពីខែមុន។ បេសកជនរូបនោះ បានចោទលោកស្រីពីបទបង្ខូចកេរ្តិ៍ឈ្មោះប្រទេសដទៃ។ អ្នកតំណាងរូបនេះ ក៏បានអះអាងផងដែរថា លោកស្រី Baerbock បានជំរុញទឹកចិត្តឱ្យប្រទេសនានាផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន និងបានជំរុញឱ្យបណ្តាប្រទេសអឺរ៉ុប បង្កើនថវិកាយោធារបស់ពួកគេ។

លោកស្រី Baerbock បាននិយាយក្នុងសុន្ទរកថាទទួលយកថា អង្គការសហប្រជាជាតិកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ទាំងនយោបាយ និងហិរញ្ញវត្ថុ។ «យើងក៏ចាំបាច់ត្រូវចូលរួមផងដែរក្នុងកិច្ចខិតខំប្រឹងប្រែងនៅពេលនេះ ដើម្បីរក្សានូវអ្វីដែលអង្គការសហប្រជាជាតិសម្រេចបាន ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៤៥ ដើម្បីដោះស្រាយវិបត្តិពិភពលោកនាពេលបច្ចុប្បន្ន និងដើម្បីសម្របខ្លួនទៅនឹងបញ្ហាប្រឈមនាពេលអនាគតដែលនឹងកើតមាន»។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm