ប្រជាជនបូលីវី តវ៉ារដ្ឋាភិបាលរបស់លោក Arce ដែលបានអូសបន្លាយពេលកង្វះប្រេងឥន្ធនៈ

2025/06/03 07:16:39 pm        95

បាតុកម្មជាច្រើន បានផ្ទុះឡើងនៅទូទាំងប្រទេសបូលីវី កាលពីថ្ងៃចន្ទ ទី២ ខែមិថុនា ខណៈក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី លោក Evo Morales និងកសិករ បានចេញធ្វើបាតុកម្មតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងររបស់ប្រទេស និងរដ្ឋាភិបាលបច្ចុប្បន្ន។

លោក Morales ដែលបានគ្រប់គ្រងប្រទេសពីឆ្នាំ ២០០៦ដល់ឆ្នាំ២០១៩ និងជាប្រធានាធិបតីជនជាតិដើមដំបូងរបស់ប្រទេសបូលីវី បានជំទាស់ទៅនឹងការមិនឲ្យចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៥ ដោយក្រុមគាំទ្រលោក បានរៀបចំការតវ៉ា និងបានបញ្ឈប់ចរាចរណ៍។

នៅទីក្រុង Cochabamba អ្នកគាំទ្ររបស់លោក Morales បានបិទផ្លូវហាយវ៉េ ដោយប្រើប្រាស់ថ្ម សំបកកង់រថយន្ត និងដើមឈើធំ។ ក្នុងការឆ្លើយតប រដ្ឋមន្ត្រីរដ្ឋាភិបាល បានចោទប្រកាន់ថា គោលបំណងនៃការបិទផ្លូវនេះគឺដើម្បី «ធ្វើពហិការការបោះឆ្នោតសកល» និង «ដើម្បីដាក់បេក្ខភាពនៃបុគ្គលដែលគ្មានលក្ខណៈសម្បត្តិ» ដោយលោកធានាថា ទាំងនគរបាល និងរដ្ឋាភិបាល នឹងមិនអនុញ្ញាតឱ្យទីក្រុងនានាត្រូវបានគេយកធ្វើជាចំណាប់ខ្មាំងសម្រាប់បំណងបោះឆ្នោតផ្ទាល់ខ្លួនឡើយ។

ក្នុងពេលជាមួយគ្នានេះ ក្រុមជនជាតិដើមភាគតិចបូលីវី ដែលគេស្គាល់ថា Red Ponchos បានដើរហែរក្បួនក្នុងទីក្រុង La Paz ដើម្បីតវ៉ាទៅនឹងកង្វះប្រេងឥន្ធនៈដែលកំពុងបន្តធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ច និងកសិកម្មដ៏សំខាន់របស់ប្រទេសតំបន់ភ្នំអង់មួយនេះ។ កង្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ កំពុងចាប់ផ្តើមធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់កសិករក្នុងការប្រមូលផលដំណាំ។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm