បន្ទុះភ្នំភ្លើង Etna ដ៏ធំរបស់អ៊ីតាលី បង្ខំឱ្យអ្នកទេសចររត់គេចពីគ្រោះថ្នាក់យ៉ាងស្លន់ស្លោ

2025/06/03 07:19:25 pm        113

អាជ្ញាធរអ៊ីតាលីបាននិយាយថា ការផ្ទុះដ៏ធំនៅលើភ្នំភ្លើង Etna បានបង្ខំអ្នកទេសចរឱ្យរត់ភៀសខ្លួនយ៉ាងភ័យស្លន់ស្លោគេចចេញពីគ្រោះថ្នាក់ កាលពីថ្ងៃចន្ទ (០២ មិថុនា) បន្ទាប់ពីមានផ្សែងយ៉ាងខ្មួលខ្មាញ់ដែលមានសីតុណ្ហភាពខ្ពស់ សំណុំផេះ និងកម្ទេចថ្ម "កម្ពស់ជាច្រើនគីឡូម៉ែត្រ" បានផ្ទុះឡើងទៅលើផ្ទៃមេឃ គ្របដណ្ដប់លើទីតាំងទេសចរជាច្រើន។

វីដេអូដែលបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីមនុស្សម្នាតម្រង់ជួរយ៉ាងវែងដែលប្រញាប់ចេញពីទីតាំងជិតបន្ទុះភ្នំភ្លើង ខណៈម្ចាស់ក្រុមហ៊ុនទេសចរណ៍មួយបានប្រាប់សារព័ត៌មាន CNN ថា ក្រុមទេសចររបស់ពួកគេនាំមនុស្សប្រហែល ៤០នាក់ ឡើងលើភ្នំភ្លើងរបស់កោះ Sicily ដ៏ស្រស់ស្អាតមួយនោះនៅពេលការផ្ទុះកើតឡើង។

វិទ្យាស្ថានជាតិភូគព្ភសាស្ត្រ និងអង្កេតភ្នំភ្លើង បានឱ្យដឹងថា អ្នកទេសចរ និងអ្នកកម្សាន្តទាំងអស់លើភ្នំភ្លើងនោះ ត្រូវជម្លៀសដោយសុវត្ថិភាព នៅពេលបន្ទុះកើតឡើង។ ក្រុមអង្កេតនិយាយថា ភ្នំភ្លើងបានផ្ទុះនៅពេលល្ងាចម៉ោងក្នុងស្រុក ហើយលំហូរកម្អែភ្នំភ្លើងទាំងបីប្រភេទ “ពេលនេះបានចុះត្រជាក់ហើយ”។

ភ្នំភ្លើងនៅលើកោះអ៊ីតាលីមួយនេះគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយម ដែលបានទៅទស្សនាដោយមនុស្ស ១,៥លាននាក់ ក្នុងមួយឆ្នាំ ដែលភាគច្រើនធ្វើដំណើរស្ទើរតែគ្រប់ផ្លូវទៅកាន់កំពូលភ្នំ។ ទោះបីជាភ្នំ Etna គឺជាភ្នំភ្លើងបន្ទុះសកម្មបំផុតមួយរបស់ពិភពលោកក៏ដោយ ក៏មិនដែលមានការផ្ទុះកម្រិតធំបែបនេះឡើយចាប់តាំងពីឆ្នាំ២០១៤ មក នេះបើយោងតាមក្រុមអង្កេតភ្នំភ្លើង៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm