នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមនិងយោធិននារី កងពលតូចដឹកជញ្ជូនលេខ៩៩ បានរៀបចំបាយសម្លរខ្ទិះចំនួន៦០០ប្រអប់ ការពិកផាវ ចំនួន៦០០កំប៉ុង ចែកជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ។
ជាមួយនឹងការចុះចែកអាហារ ដែលធ្វើដោយខ្លួនឯងរបស់យោធិននារីរបស់កងពលតូចដឹកជញ្ជូន លេខ៩៩នេះ ក៏បាននាំយកយកគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនដល់បងប្អូនកងទ័ពការពារព្រំ ដែនផងដែរ ដោយក្នុងនោះរួមមាន មី ៨កេសធំ ,ទឹកត្រី ៥០យួរ, ទឹកស៊ីអ៊ីវ៥០យូរ-ទឹកដោះគោឆៅ ៧កេស,ទឹកសុទ្ធ ១០០កេស,តង់ ២០ផ្ទាំង,បន្លែគ្រប់មុខនិងថវិកា ២លានរៀលជូនចំពោះកងពលតូចថ្មើរជើងលេខ៤២ និង១លានរៀលជូនដល់កងអនុសេនាធំ១ នៃកងវរសេនាតូចលេខ៤២៣ផងដែរ៕