វិស័យឯកជនស្នើពង្រីកការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ប្រចាំខេត្តឱ្យបានច្រើន

2021/12/21 07:40:09 pm        491

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា លើការងារបណ្តុះបណ្តាលជំនាញទេសចរណ៍។

នៅក្នុងកិច្ចប្រជុំនោះ ភាគីវិស័យឯកជនបានស្នើបណ្តាគណៈកម្មការគម្រោងហូការ ពង្រីកការ​បណ្តុះ​បណ្តាលអ្នកជំនាញទេសចរណ៍ប្រចាំខេត្តរបស់ខ្លួនអោយបានច្រើន ​ដើម្បីធានានិរន្តភាព ការ​ផ្តល់​សេវា​ប្រកបដោយគុណភាព និងការផ្តល់សេវាទេសចរណ៍មានតំលៃសមរម្យ។

បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ​បានថ្លែងថា កន្លងមក​ក្រុមហ៊ុន​ការីទេសចរណ៍​មានតម្រូវការច្រើននៃអ្នកជំនាញ​ទេសចរណ៍ផ្នែកមគ្គុទេសក៏ទេសចរណ៍ ជំនាញចុងភៅនិងជំនាញនានាទៀតជាប្រចាំនៅតាមខេត្តគោលដៅទេសចរណ៍ ប៉ុន្តែក្រុមហ៊ុន​មិន​អាចរកបាន ហើយទាមទារអោយក្រុមហ៊ុនការីទេសចរណ៍នានានាំ​អ្នកជំនាញ​ទេសចរណ៍​ពី​ក្រុមហ៊ុន​ទៅជាមួយ នៅពេលនាំភ្ញៀវទេសចរជាតិ​អន្តរជាតិ​ជាកញ្ចប់ទៅ​ទស្សនាកម្សាន្តនៅ​តាមខេត្ត​គោលដៅ​ទេសចរណ៍ ​ជាហេតុធ្វើអោយការរៀបចំកញ្ចប់ទេសចរណ៍ហាក់មានតម្លៃថ្លៃបន្តិច។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កន្លងមកក្រសួងទេសចរណ៍​បាន​ផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ជាច្រើន​ ព្រមជាមួយគ្នានេះ ​ឯកឧត្តម ក៏បានស្នើ​មន្ទីរ​ទេសចរណ៍​ខេត្តទាំងអស់​ដែលមានធនធានគ្រូបង្គោលក្នុងមន្ទីរទេសចរណ៍របស់ខ្លួន និង​គ្រូបង្គោល​ដែលមកពីវិស័យឯកជនដែលទើបណ្តុះបណ្តាលបាននេះ ត្រូវធ្វើការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍នោះទៅដល់បុគ្គលិក ​និងយុវជននានាទៀត ដើម្បីធានាដល់និរន្តរភាពបង្កើត​មូល​ធនមនុស្សគ្រប់គ្រាន់​នៅក្នុងខេត្តរបស់ខ្លួន ​និងការជម្រុញផ្តល់សេវាទេសចរណ៍តាមមូលដ្ឋាន​អោយមានតម្លៃសមរម្យ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការទេសចរណ៍ក្រសួងទេសចរណ៍ ថ្លែងថា នៅ​ក្នុង​ដំណាក់​កាលទី២ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញ ឆ្នាំ២០២០ ឆ្នាំ២០២៤ក្រោមជំនួយ​ឧបត្ថម្ភ​គាំទ្រ​ពីរដ្ឋាភិបាលស្វីល តាមរយៈទីភ្នាក់ងារការងារស្វីសសម្រាប់ការអភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ និងអង្គការស្វីសខាន់ថាក់ នៅក្នុងឆ្នាំ២០២១នេះយើង​បណ្តុះបណ្តាល​គ្រូ​បង្គោល​ហូការ និង​បុគ្គលិក​ជំនាញ​ទេសចរណ៍សម្រាប់​បណ្តុះបណ្តាលបន្តក្នុងមូលដ្ឋាន​អាជីវកម្ម​បាន​ចំនួនជាង​ ៦០០នាក់ នៅតាមខេត្តគោលដៅរួមមាន៖ ខេត្តក្រចេះ ព្រះវិហារ រតនគិរី និង​ខេត្តមណ្ឌលគិរី ខណៈក្នុងដំណាក់កាលទី១ គណៈកម្មការគ្រប់គ្រង​គម្រោងហូការ​បាន​បណ្តុះបណ្តាល​បុគ្គលិក និងយុវជនជាច្រើន និងបានវាយតំលៃ​ទទួលស្គាល់អ្នកជំនាញជំនាញ​ទេសចរណ៍​បានប្រមាណជិត ១២០០នាក់៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm