មន្ត្រីអ៊ីស្រាអែល៖ មិនទាន់មានផែនការសម្រេចថាអ្នកណាគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយសង្គ្រាមនៅឡើយទេ

2025/06/03 09:53:28 pm        211

មន្រ្តីជាន់ខ្ពស់អ៊ីស្រាអែល បានលើកឡើងថា រដ្ឋាភិបាលអ៊ីស្រាអែល បានប្តេជ្ញាធានាថា ក្រុមហាម៉ាស នឹងមិនគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប នៅចុងបញ្ចប់នៃសង្រ្គាមបានទេ ប៉ុន្តែក៏មិនទាន់មានគម្រោងសម្រេចថាអ្នកណាដែលគ្រប់គ្រងទឹកដីប៉ាឡេស្ទីននេះនៅក្នុងសេណារីយ៉ូក្រោយជម្លោះដែរ។

លោក Tsach Saar អគ្គកុងស៊ុលអ៊ីស្រាអែលនៅទីក្រុងញូវយ៉ក បានប្រាប់សារព័ត៌មាន Newsweek ថា "មិនទាន់កំណត់បានទេថាអ្នកណានឹងទៅទីនោះនៅពេលសង្គ្រាមបញ្ចប់ ប៉ុន្តែអ្វីដែលប្រាកដគឺមិនមែនក្រុមហាម៉ាសទេ ហើយនៅពេលក្រុមនេះត្រូវកម្ចាត់ អ៊ីស្រាអែលនឹងធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្ត រួមទាំងប្រទេសក្នុងតំបន់ និងអ្នកជិតខាង ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ថ្ងៃក្រោយ"។

លោក Saar បានបញ្ជាក់ជំហររបស់ខ្លួនថា "មិនមែនជាក្រុមហាម៉ាសទេ ហើយក៏មិនមែនជាអ៊ីស្រាអែលដែរ" ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បន្ទាប់ពីជម្លោះបញ្ចប់។ ការអត្ថាធិប្បាយនេះកើតឡើងស្របពេលភាពជាប់គាំងជាក់ស្តែងថ្មីក្នុងការចរចាឆ្ពោះទៅរកបទឈប់បាញ់ ដែលសម្រុះសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា នៅទីក្រុងដូហា។

អ៊ីស្រាអែលបានធ្វើសង្រ្គាមជាច្រើនដងមកហើយនៅហ្កាហ្សា ក្នុងពីរទសវត្សរ៍កន្លងមកនេះ ប៉ុន្តែជម្លោះបច្ចុប្បន្ន ដែលបង្កដោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស ក្នុងខែតុលា ឆ្នាំ២០២៣ គឺជាជម្លោះយូរបំផុត និងមានអ្នកស្លាប់ច្រើនបំផុតនៅហ្កាហ្សា។ ខណៈដែលជម្លោះកាលពីអតីតកាលទាំងអស់ បានបញ្ចប់នៅក្នុងបទឈប់បាញ់ដែលទុកឱ្យក្រុមហាម៉ាសនៅតែគ្រប់គ្រងហ្កាហ្សា អ៊ីស្រាអែលបានអះអាងតាំងពីដើមដំបូងនៃសង្រ្គាមបច្ចុប្បន្នថា ប្រតិបត្តិការយោធារបស់ខ្លួននឹងមិនបញ្ចប់ទេ រហូតដល់ក្រុមហាម៉ាស ត្រូវបានកម្ចាត់យូរអង្វែង៕



អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        211
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        252
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm