ការវិភាគថ្មីមួយបានបង្ហាញឱ្យដឹងថា ការដំឡើងពន្ធដ៏ច្រើនហួសរបស់សហរដ្ឋអាមេរិក ដែលបានដាក់ដោយរដ្ឋបាលរបស់លោក Donald Trump កំពុងធ្វើឱ្យខូចខាតធ្ងន់ធ្ងរនៅទូទាំងវិស័យថាមពលរបស់ប្រទេស មានចាប់តាំងពីការផលិតប្រេង រហូតដល់ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។
គោលនយោបាយដំឡើងពន្ធរបស់រដ្ឋបាល លោក Trump កំពុងធ្វើឲ្យប៉ះពាល់ដល់វិស័យថាមពលរបស់សហរដ្ឋអាមេរិក ដោយការស្រាវជ្រាវថ្មីរបស់ក្រុមហ៊ុន Wood Mackenzie (WoodMac) ជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកថាមពល និងធនធានធម្មជាតិឈានមុខមួយ បង្ហាញថា សង្គ្រាមពាណិជ្ជកម្ម អាចបំផ្លាញតម្រូវការប្រេងដែលរំពឹងទុក រារាំងដល់ការវិនិយោគថាមពលកកើតឡើងវិញ និងបង្ខំប្រទេសនេះឱ្យស្ថិតក្នុងភាពឯកោមានថាមពលតម្លៃខ្ពស់ ដែលធ្វើឲ្យអន្តរាយដល់ការប្រកួតប្រជែងជាសកលរបស់ខ្លួន។
ការស្រាវជ្រាវ ដែលបានចេញផ្សាយកាលពីចុងខែឧសភា បាននិយាយថា ការប្រកាសការដំឡើងពន្ធ ហៅថា «ថ្ងៃរំដោះ» របស់លោកប្រធានាធិបតី Trump នៅថ្ងៃទី២ ខែមេសា បង្ហាញពី «ពេលវេលាដ៏សំខាន់បំផុតសម្រាប់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកឆ្នាំ ២០០១ របស់ប្រទេសចិន»។