រយៈពេលចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានការកើនឡើងគួរឲ្យព្រួយបារម្ភ

2021/12/21 08:26:11 pm        636

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ បានបង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា នារយៈពេលចុងក្រោយ ពិសេសក្នុងត្រីមាសចុងឆ្នាំ២០២១នេះ មានការកើនឡើង បណ្ដាលឲ្យមាន មនុស្សស្លាប់ច្រើន ហើយដើមចមនៃគ្រោះថ្នាក់ច្រើនជាងគេ គឺបណ្ដាលមកពីកាបើកបរក្នុងស្ថានភាពស្រវឹង បើកបរក្នុងល្បឿនលឿន និងបើកបរមិនគោរអទិភាព ជាដើម។

ក្នុងពិធីសម្ពោធខ្សែភាពយន្តអប់រំរឿងខ្លី ស្តីពីសុវត្ថិភាពចរាចរណ៍ កាលពីល្ងាចម្សិលមិញ នាយ ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២១នេះ អត្រា នៃ គ្រោះថ្នាក់ចរាចរណ៍ នៅត្រីមាសទី១ ទី២ និងទី៣ មានការថយចុះច្រើន ជាមធ្យម ដែលនេះ​បង្ហាញ​ពីការ ខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធនានា និងការចូលរួមអនុវត្តច្បាប់ចរចរណ៍ផ្លូវគោករបស់​ពលរដ្ឋ​បានល្អ រួមទាំងស្របពេលបញ្ហាវិបត្តិកូវីដ-១៩ ។

ឯកឧត្តម បានឱ្យដឹងទៀតថា ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ មានការកើនខ្ពស់ឡើងវិញ នៅត្រី មាសទី៤ ចុងឆ្នាំនេះ ជាពិសេសក្រោយពេលបើកប្រទេសឡើងវិញ ដោយថ្ងៃខ្លះមានអ្នក​ស្លាប់​រហូត​ដល់១២នាក់ ស្លាប់ជាក្រុមស្លាប់ជាគ្រួសារ ហើយជាមធ្យមមានការស្លាប់ក្នុងមួយថ្ងៃពី៥នាក់ ទៅ៦នាក់។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបន្ថែមថា ទន្ទឹមការព្រួយបារម្ភនេះ សមត្ថកិច្ចជំនាញ រួមនឹងភា គីពាក់ព័ន្ធក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ​បានដាក់ចេញជាបន្តបន្ទាប់ និងរឹតបន្តឹង​នូវ​វិធានការការរៀបចំប្រព័ន្ធគ្រប់គ្រងចរាចរណ៍ឲ្យកាន់តែទំនើប រួមទាំងបង្កើតកម្មវិធីផ្សេងៗ ពាក់ព័ន្ធការអប់រំផ្សព្វផ្សាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ​ដាក់​បញ្ចូល​ទៅក្នុងកម្មវិធីសិក្សា តាមសាលារៀន​ និងការបង្កើតនូវ ​ខ្សែភាពយន្តអប់រំខ្លីជាដើម ។

ឯកឧត្តម អេង គឹមហៃ ប្រធានសមាគមសហភាពយន្តនៃកម្ពុជា បានលើកឡើងថា​ ខ្សែភាពយន្ត អប់រំខ្លី ស្តីពីសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ដែលមានខ្សែរឿងអប់រំចំនួន៣រឿង រឿងទី១ ​ព្រោះតែអូន រឿងទី២ ខកបំណង និងរឿងទី៣ ​មហាវិថីគ្រោះថ្នាក់ ត្រូវបានបង្កើតឡើង ​ដែលសាច់រឿងអប់រំខ្លីនេះ មានគោលបំណងអប់រំអំពីកត្តាហានិភ័យ ​ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ព្រម​ទាំងផ្សព្វផ្សាយដល់សាធារណជនឲ្យបានជ្រួតជ្រាប​ និង​ឈានទៅដល់ការផ្លាស់ប្តូរឥរិយាបថ ដោយ​ការបើកបរប្រកបដោយការគោរពច្បាប់ និងរក្សាសុវតិ្ថភាពចរាចរណ៍ ។

ឯកឧត្តម បានអំពាវនាវឱ្យមានការជួយផ្សព្វផ្សាយពីខ្សែភាពយន្តអប់រំខ្លីៗទាំងអស់នេះ​ ឲ្យបានទូលំទូលាយ​ ផ្សារភ្ជាប់ជាមួយការរឹតបន្តឹងអនុវត្តច្បាប់ ​សី្តពីចរាចរណ៍ផ្លូវគោក ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm