លោក Starmer៖ ចក្រភពអង់គ្លេសប្រឈមការគំរាមផ្នែកយោធាធ្ងន់ធ្ងរបំផុត គិតចាប់តាំងពីសង្គ្រាមត្រជាក់

2025/06/03 11:16:39 pm        78

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃចន្ទ (ទី២ ខែមិថុនា) បានប្តេជ្ញាថា នឹងនាំប្រទេសរបស់លោកឲ្យទៅកាន់ដំណាក់កាល «ត្រៀមខ្លួនប្រយុទ្ធ» ដោយប្រកាសផែនការបង្កើននាវាមុជទឹកវាយប្រហារថ្មីរហូតដល់ទៅ ១២គ្រឿង និងបណ្តាក់ទុនលើអាវុធរាប់លានផោន ដើម្បីធ្វើឲ្យប្រទេសកាន់តែរឹងមាំ ប្រឈមជាមួយពិភពលោកមួយដែលជាប់នៅក្នុងបញ្ហាអរិភាព ភាពឃគ្លើនរបស់រុស្ស៊ី និងការបន្ថយសកម្មភាពជាអន្តរជាតិរបស់សហរដ្ឋអាមេរិក។

គម្រោងបំពាក់អាវុធប្រកបដោយមហិច្ឆតានេះ គឺជាផ្នែកមួយនៃការពិនិត្យឡើងវិញជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដែលបានពន្យល់យ៉ាងច្បាស់ៗពីពិភពលោកមួយដ៏គ្រោះថ្នាក់ ហើយបានលើកឡើងថា ត្រូវបង្កើនការផលិតយានដ្រូន ខណៈដែលត្រូវស្តុកគ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍បន្ថែមទៀត។

កាលពីថ្ងៃទី២ ខែមិថុនា នៅឯកន្លែងសាងសង់នាវា ក្នុងទីក្រុង Glasgow ប្រទេសស្កុតឡែន លោក Starmer បាននិយាយថា៖ «ការគំរាមកំហែងដែលយើងប្រឈមជាមួយ នាពេលនេះ គឺធ្ងន់ធ្ងរ បន្ទាន់ និងមិនអាចទាយទុកជាមុនបាន ជាងពេលណាៗទាំងអស់ គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក»។ លោកបានលើកឡើងសំដៅទៅ «សង្រ្គាមនៅអឺរ៉ុប ហានិភ័យនុយក្លេអ៊ែរថ្មី ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរាល់ថ្ងៃ» និង «ការកើនឡើងនូវសកម្មភាពគឃ្លើនរបស់រុស្ស៊ី» ទាំងនៅក្នុងដែនទឹក និងដែនអាកាសរបស់អង់គ្លេស។

ដើម្បីគូសបញ្ជាក់ពីសារព្រមានរបស់លោក លោក Starmer បានបង្ហាញផែនការរបស់លោក ដែលមានរយៈពេលត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីមានការទម្លាក់គ្រាប់បែកពីលើអាកាសដ៏ខ្លាំងក្លាបំផុតមួយ ក្នុងសង្រ្គាមរយៈពេល ៣ឆ្នាំ នៅប្រទេសអ៊ុយក្រែន ដោយយានដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារមូលដ្ឋានទ័ពអាកាសយ៉ាងជ្រៅក្នុងដែនដីរុស្ស៊ី៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        6
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        4
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm