ក្រុមហ៊ុនចិនបោះទុន ៣០០លានដុល្លារបង្កើតរោងចក្រផលិតកង់រថយន្ត​ នៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ

2021/12/21 08:55:24 pm        799

ព្រះសីហនុ៖ ក្រុមហ៊ុនចិន Jiangsu General Science Technology Co ltd បានបោះទុនវិនិយោគទឹកប្រាក់ ៣០០លានដុល្លារ បង្កើតរោងចក្រផលិតកង់រថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ។ តាមរយៈការបង្កើតរោងចក្រផលិតកង់រថយន្ត នឹងបង្កើតទីផ្សារក្នុងស្រុកសម្រាប់ផលិតផលកៅស៊ូកម្ពុជា ដោយកាត់បន្ថយពឹងផ្អែកទាំងស្រុងលើការនាំចេញកៅស៊ូ។

ពិធីចុះហត្ថលេខាលើគម្រោងនេះ ត្រូវបានធ្វើឡើងតាមវិដេអូអនឡាញ កាលពីថ្មីៗនេះ នៅក្រោមវត្តមានរបស់លោក ឡុង ឌីម៉ង់ អភិបាលខេត្តរងព្រះសីហនុ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hodu Group មានមូលដ្ឋានក្នុងទីក្រុងវូស៊ី នៃខេត្តជាំងស៊ូ ប្រទេសចិន។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។

នៅពេលដំណើរការផលិត ក្រុមហ៊ុន Jiangsu General Science Technology Co,​ Ltd នឹងអាចផលិតកង់​រថយន្ត​ប្រមាណ​ ៦លានកង់រថយន្ត ក្នុងមួយឆ្នាំ។​ ដោយបានបង្កើតការងារប្រមាណ ១ ៦០០កន្លែង ក្រុមហ៊ុនគ្រោងនាំចេញកង់រថយន្តផលិតចេញពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទៅ​ទីផ្សារប្រទេស អាមេរិក និងប្រេស៊ីល។

ជុំវិញការបង្កើតរោងចក្រផលិតកង់រថយន្តខាងលើនេះ ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និងជាអនុប្រធានក្រុមហ៊ុនចម្ការកៅស៊ូ អាន ម៉ាឌី គ្រុប​ លើកឡើងថា​ ច្រវ៉ាក់​ផលិតកម្មផលិតកង់រថយន្ត ​នឹងបង្កើតទីផ្សារក្នុងស្រុកសម្រាប់វិស័យកៅស៊ូ ​ដែលពីមុននេះ កម្ពុជា ពឹងផ្អែកទាំងស្រុងលើការនាំចេញ។

កាលពីខែវិច្ឆិកាកន្លងទៅ រោងចក្រកៅស៊ូមួយ វិនិយោគដោយក្រុមហ៊ុនចិន ស្ថិតក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងបាវិត​ បានចាប់ផ្តើមដំណើរការផលិតកង់រថយន្ត ​ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។

កម្ពុជា​ទទួល​បាន​ចំណូល​ពី​ការនាំចេញ​កៅស៊ូ ​និង​ឈើ​កៅស៊ូ​ជាង​៣២៦ ​លាន​ដុល្លារ ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើមឆ្នាំ ២០២១ ​។ ​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​។

ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​ បាន​បង្ហាញថា ចាប់ពី​ខែមករា ​ដល់​ខែសីហា​ កម្ពុជា​រក​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ ​និង​ឈើ​កៅស៊ូ​សរុប ៣២៦លានដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ​ចំនួន​ ​១៩ម៉ឺន​តោន​កើន ៨ភាគរយ បើ​ធៀប​នឹង​រយៈពេល​​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ឈើ​កៅស៊ូ ចំនួន ៤ ៣៧៩ ម៉ែត្រគុប​៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm