បំណាក់ដីបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្សចេញ ក្រោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសចិន

2025/06/03 11:26:51 pm        91

ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា ក្រុមអាជ្ញាធរនៅខេត្តភាគនិរតី Yunnan ប្រទេសចិន បានចល័តកម្លាំងជួយសង្រ្គោះ និងបានចុះប្រតិបត្តិការជួយសង្រ្គោះគ្រោះមហន្តរាយសម្រាប់ទឹកជំនន់ធ្ងន់ធ្ងរ បំណាក់ដី និងផ្លូវខូច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃរួចមក ។

ការធ្វើចរាចរណ៍ត្រូវបានអាក់ខាននៅតាមផ្លូវហាយវ៉េមួយចំនួន ក្រោយបំណាក់ដីបាក់សង្កត់លើផ្លូវទាំងអស់នោះ ។

រូបភាពវីដេអូឃ្លីបដែលបានចុះផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV ឃើញប្រជាពលរដ្ឋនៅក្នុងស្រុក Deqin ស្ថិតក្នុងខេត្តស្វយ័តទីបេតិ៍ Diqing ត្រូវបានសង្រ្គោះ ក្រោយទឹកជំនន់ធ្ងន់ធ្ងរបណ្តាលឲ្យផ្លូវបាក់ ។ ប្រជាពលរដ្ឋនៅស្រុក Deqin ត្រូវបានជួយសង្រ្គោះ ឬបំលាស់ទីទៅកាន់ទីទួលសុវត្ថិភាព ។

 នៅខេត្តស្វយ័ត Nujiang Lisu ភ្លៀងធ្លាក់ខ្លាំងបន្តវាយប្រហារតំបន់រស់នៅរបស់អ្នកស្រុក ពេលដែលទឹកទន្លេហូរប្រៀបច្រាំង បានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងដំណាំ ។

 ការងារជួសជុលផ្លូវ និងបង្គោលភ្លើង កំពុងធ្វើឡើង ហើយក្រុមអាជ្ញាធរ បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ត្រូវបានព្យាករថានឹងកើតមាននៅខេត្ត Diqing និងខេត្ត Nujiang Lisu នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

ទូរទស្សន៍ CCTV រាយការណ៍ថា ប្រតិបត្តិការជួយសង្រ្គោះ និងគ្រឿងចក្រធន់ធ្ងន់ ត្រូវបានបញ្ជូនទៅបោសសម្អាតផ្លូវ និងកម្ទេចកម្ទីចេញពីដងផ្លូវនៅទីក្រុង Guilin ស្ថិតក្នុងតំបន់ស្វយ័ត Guangxi Zhuang ។

មន្ទីរឧតុនិយមជាតិចិន បានព្យាករណ៍ថា ភ្លៀងខ្លាំងនឹងបន្តបង្អុរចុះរយៈពេលប៉ុន្មានថ្ងៃទៀតនៅ ខេត្ត Yunnan ខណៈនៅតំបន់ភាគឦសាន ត្រូវបានគេរំពឹងថានឹងមានភ្លៀងផ្គររន្ទះញឹកញាប់ និងធ្ងន់ធ្ងរ ៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        17
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm