មេដឹកនាំស្តាំនិយមជ្រុលហូឡង់ ចាកចេញពីក្រុមចម្រុះ ដោយធ្វើឲ្យរដ្ឋាភិបាលដួលរលំ

2025/06/04 12:45:42 am        100

គណបក្ស PVV របស់មេដឹកនាំស្តាំនិយមជ្រុលហូឡង់លោក Geert Wilders បានសម្រេចចែកផ្លូវជាមួយក្រុមចម្រុះ នៅថ្ងៃអង្គារ (ទី៣ ខែមិថុនា) នេះ ជាការសម្រេចដែលនឹងធ្វើឲ្យរដ្ឋាភិបាលស្តាំនិយមដួលរលំ ហើយទំនងជានឹងនាំឲ្យមានការបោះឆ្នោតថ្មី។

លោក Wilders បានលើកឡើងថា ដៃគូក្នុងរដ្ឋាភិបាលចម្រុះរបស់លោក មិនមានឆន្ទៈគាំទ្រដល់គំនិតរបស់លោក ក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍សុំសិទ្ធិជ្រកកោននោះឡើយ។ ហើយតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X លោក Wilders បានឲ្យដឹងថា៖ «មិនមានហត្ថលេខានៅក្នុងផែនការទប់ស្កាត់មិនឲ្យមានការសុំសិទ្ធិជ្រកកោនរបស់យើងនោះទេ។ គណបក្ស PVV ត្រូវចាកចេញពីរដ្ឋាភិបាល»។

លោក Wilders បានប្រាប់ថា រូបលោកបានជូនដំណឹងដល់នាយករដ្ឋមន្រ្តី លោក Dick Schoof ថា រដ្ឋមន្ត្រីទាំងអស់ពីគណបក្ស PVV របស់លោក នឹងចាកចេញពីរដ្ឋាភិបាល។ លោក Schoof មិនទាន់មានប្រតិកម្ម ចំពោះការលាលែងនេះទេ។ ការសម្រេចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Wilders បានបញ្ចប់សម្ព័ន្ធភាពដ៏ផុយស្រួយរួចទៅហើយ ដែលបានជួបការលំបាកក្នុងការឈានដល់ការឯកភាពណាមួយ គិតចាប់តាំងពីដើមដំបូងនៃការបង្កើតរដ្ឋាភិបាលចម្រុះ កាលពីខែកក្កដាឆ្នាំមុន។

ការសម្រេចនេះទំនងជានឹងនាំឲ្យមានការបោះឆ្នោតថ្មី ក្នុងរយៈពេល ២-៣ខែខាងមុខ ខណៈវាបានបន្ថែមភាពមិនច្បាស់លាស់ផ្នែកនយោបាយដល់ប្រទេសសេដ្ឋកិច្ចធំទី ៥ របស់តំបន់ចាយប្រាក់អឺរ៉ូ។ ហើយវាក៏ទំនងជានឹងពន្យារពេលផងដែរដល់ការសម្រេច ក្នុងការបង្កើនជាប្រវត្តិសាស្ត្រនូវការចំណាយលើវិស័យការពារជាតិ ដើម្បីបំពេញតាមគោលដៅថ្មីរបស់អង្គការណាតូ (NATO)៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm