កាកបាទក្រហមកម្ពុជា​ ផ្តល់ថវិកា​ ១លានដុល្លា​ លេីកទី១៤​ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា​

2025/06/04 12:57:44 am        121

ភ្នំពេញ ៖ នារសៀល​ថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០២៥​ កាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ជាព្រះប្រធានកិត្តិយស​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធានបានឧបត្ថម្ភថវិកា​ ១លានដុល្លា​អាម៉េរិកជាលេីកទី១៤​ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា​ ក្រោមអធិបតីភាព​លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុនី្ន​ ហ៊ុនម៉ាណែត​ អនុប្រធានអចិន្ត្រែយ៍​ កាកបាទក្រហមកម្ពុជា​ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ ។ 

ក្នុងជំនួបសវនាការនៃពិធីប្រគល់​ និងទទួលថវិកានេះ​ លោកជំទាវបណ្ឌិត​ អនុប្រធានអចិន្ត្រៃយ៍បាននាំនូវប្រសាន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រធានដែលផ្តាំផ្ញេី​សួរសុខទុក្ខ​ និងកោតសសេីរចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា​ និងក្រុមគ្រូពេទ្យ​ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា​ ដែលខិតខំគៀងគរមូលនិធិ​ តាមរយះការបេីកយុទ្ធនាការនាពេលថ្មីៗនេះ​ និងខិតខំយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺ​ប្រកបដោយប្រសិទ្ធិភាព​ និងការទទួលខុសត្រូវខ្ពស់ក្នុងការសង្គ្រោះអាយុជីវិតទារក​ កុមារ​ និងស្ត្រី​ ។ បន្ថែមពីនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ក៏បានបញ្ជាក់ថាទោះក្នុងកាលទេសណាក៏ដោយក៏កាកបាទក្រហមកម្ពុជានៅតែបន្តចូលរួមចំណែកឧបត្ថម្ភដល់មូលនិធិគន្ធាបុប្ផាកម្ពុជា​ ព្រោះថវិកាដ៏ច្រើននេះ ពិតជាបានរួមចំណែកដល់ការពិនិត្យព្យាបាលកុមារនិងទារកដែលមានជំងឺ និងស្រ្តីមានផ្ទៃពោះរាប់ម៉ឺននាក់ ដោយឥតគិតថ្លៃនិងប្រកបដោយគុណភាពនិងពុំមានការរើសអើង។

ក្នុងឱកាសនោះដែរ​លោកជំទាវ ប៉ែន​ សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា​ បានបញ្ជាក់ថា​ ៖​ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេ ជាស្ថាបនិក និងជាប្រធានកិត្តិយសរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ លោកជំទាវឲ្យដឹងថា​ ៖​ ក្នុងនីតិកាល ទី៧ នៃរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត បានផ្តល់ កិត្តិយសដ៏ខ្ពង់ខ្ពស់ឈរជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។

ដូច្នេះការប្រគល់ថវិកាវិភាគទានដ៏ច្រេីនសន្ធឹកសន្ធាប់នៅថ្ងៃនេះ​មានសារ:សំខាន់ណាស់សម្រាប់ការបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាព និងសុខភាពទារក និងកុមារ នៅកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ជាពិសេសដើម្បីចូលរួមរក្សានិរន្តរ ភាពពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

បេីយោងតាមរបាយការណ៍លោក​ គី​ សន់ទី​ ប្រធានមន្ទីរពេទ្យគន្ធបុប្ផា​ បានឲ្យដឹងថា​ ៖​ ពេទ្យគន្ធបុប្ផាបានចំណាយ ថវិកាចំនួនប្រមាណ ៤៣ លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ។ ជាក់ស្តែង គ្រាន់តែ ក្នុងរយៈ ពេល ៥ ខែ ឆ្នាំ ២០២៥ នេះ, មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាចំនួន ប្រមាណជាង ១៨​ លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និង ព្យាបាលជំងឺ ដល់ទារក, កុមារ និង សេវាសម្ពព ដោយបានពិនិត្យព្យាបាលទារក និង កុមារជាង ៤០ ម៉ឺនករណី។​ ដូចនេះថវិកា​ ១លានដុល្លាអាម៉េរិករបស់កាកបាទក្រហមកម្ពុជាអាចជួយបានប្រមាណ​ ៤ម៉ឺននាក់​ ។

សូមជម្រាបថា​ ៖​ បន្ទាប់ពីបញ្ចប់សវនាកាលោកជំទាវបណ្ឌិត​ បានប្រគល់ថវិកា​ ១លានដុល្លាអាម៉េរិកជូនមូលនិធិគន្ធបុប្ផាកម្ពុជា​ភ្លាមនោះលោកជំទាវ​ ប៉ែន​ សុបភា​ អនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានប្រគល់បន្តជូនទៅមន្ទីរពេទ្យបុប្ផាដែលទទួលលោក​សាស្ត្រាចារ្យ គី​ សន់ទី​ ។ 

តមកនៅថ្ងៃដដែរនេះលោកជំទាវបណ្ឌិត​ បានប្រគល់ថវិកាចំនួន​ ៣០ម៉ឺនដុល្លាអាម៉េរិកដល់ឯកឧត្តម​ ឃួង​ ស្រេង​ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ ដេីម្បីប្រេីប្រាស់ក្នុងសកម្មភាពមនុស្សធម៌​៕

អត្ថបទ: សំ ងីម



អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm