[UPDATE] ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង លោក Lee Jae-myung ប្តេជ្ញាបញ្ចប់ភាពចលាចលច្បាប់អាជ្ញាសឹក និងព្យាបាលការបែកបាក់

2025/06/04 04:20:06 pm        288

បេក្ខជនរបស់គណបក្សសេរីនិយមកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតមុនអាណត្តិកាលពីថ្ងៃអង្គារទី៣មិថុនាសប្ដាហ៍នេះ ពោលគឺមានរយៈពេល៦ខែមកទល់នឹងថ្ងៃនេះ បន្ទាប់ពីលោកបានគេចចេញពីរង្វង់យោធា ដើម្បីបោះឆ្នោតប្រឆាំងនឹងក្រឹត្យច្បាប់អាជ្ញាសឹកដែលដាក់ដោយអ្នកកាន់តំណែងមុន ត្រូវបានបណ្តេញចេញពីតំណែង គឺលោក Yoon Suk Yeol ។

ប្រទេសកូរ៉េខាងត្បូងបានស្វាគមន៍ប្រធានាធិបតីថ្មីនៅថ្ងៃពុធទី៤មិថុនាសប្ដាហ៍នេះ ស្របពេលលោកLee Jae-myung បានចូលកាន់តំណែង ដោយប្តេជ្ញាថានឹងព្យាបាលប្រទេសដែលបែកបាក់គ្នា និងធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ។

លោក Lee បានឈ្នះតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតមួយដោយទទួលបាន៤៩,៤២% នៃសន្លឹកឆ្នោតជិត ៣៥លាននាក់។ គូប្រជែងមកពីក្រុមអភិរក្សរបស់លោកគឺ Kim Moon-soo ទទួលបាន៤១,១៥%។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នេះគឺជាចំនួនអ្នកទៅបោះឆ្នោតច្រើនជាងគេបំផុតសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចាប់តាំងពីឆ្នាំ ១៩៩៧។

ប្រធានាធិបតីថ្មីរូបនេះ បានហៅជ័យជម្នះរបស់ខ្លួនថាជាថ្ងៃជម្រះក្ដី។ លោកថា បេសកកម្មដំបូងគឺដើម្បីជម្នះការបះបោរយ៉ាងម៉ឺងម៉ាត់ និងដើម្បីធានាថានឹងមិនមានការធ្វើរដ្ឋប្រហារយោធាមួយផ្សេងទៀតដោយប្រើកាំភ្លើង និងដាវ ប្រឆាំងនឹងប្រជាជនឡើយ។

លោកបានបន្ថែមថា យើងអាចយកឈ្នះលើការលំបាកបណ្តោះអាសន្ននេះជាមួយនឹងកម្លាំងរួមនៃប្រជាជនរបស់យើងដែលមានសមត្ថភាពដ៏អស្ចារ្យ។

ភ្លាមៗបន្ទាប់ពីការប្រកាសជាផ្លូវការដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត អតីតមេធាវីសិទ្ធិមនុស្សវ័យ៦១ឆ្នាំរូបនេះបានចូលកាន់តំណែងជាប្រធានាធិបតី និងជាអគ្គមេបញ្ជាការ។ ពិធីស្បថចូលកាន់តំណែងរយៈពេលខ្លី ត្រូវបានធ្វើឡើងនៅរដ្ឋសភានៅថ្ងៃដដែល ។

យោងតាមរបាយការណ៍បានឱ្យដឹងថា រដ្ឋបាលកូរ៉េខាងត្បូងថ្មីទំនងជានឹងខិតខំប្រឹងប្រែងដើម្បីចាប់ឱកាសសម្រាប់កិច្ចចរចាពាណិជ្ជកម្មអាមេរិក ខណៈខ្លួនសិក្សាការចរចារបស់ប្រទេសជិតខាងធំជាងខ្លួន គឺជប៉ុន និងចិន សម្រាប់ផលប្រយោជន៍ជាតិ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm