ចិន ជំរុញឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ឈប់បំភ្លៃការពិតលើបញ្ហាដែនសមុទ្រ

2025/06/04 04:26:14 pm        216

អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារទី៣មិថុនា បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងហ្វីលីពីន ដែលបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការការពារដែនសមុទ្រដែលផ្តោតលើប្រទេសចិន។

នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយប្រមុខការពារជាតិនៃប្រទេសទាំងបួនកាលពីថ្ងៃទី៣១ ឧសភា អំឡុងពេលកិច្ចសន្ទនា Shangri-La លើកទី ២២ នៅប្រទេសសិង្ហបុរី អ្នកនាំពាក្យលោក Lin Jian បានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចំពោះការបំភាន់អ្វីដែលគេហៅថាការគំរាមកំហែងរបស់ចិន និងការប្រឈមដាក់គ្នា លើបញ្ហាទាក់ទងនឹងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។  លោកLin បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិន បានតវ៉ាតំណាងការទូតយ៉ាងខ្លាំងលើបញ្ហានេះ។  

លោកបានសង្កត់ធ្ងន់ថា នយោបាយប្រកាន់ប្លុក និងការប្រឈមដាក់គ្នាជាក្រុមឆ្លុះបញ្ចាំងពីចិត្តគំនិតនៃសង្រ្គាមត្រជាក់ដែលហួសសម័យ ដើរផ្ទុយទៅនឹងនិន្នាការដែលកំពុងកើតមាននៃសម័យកាល និងជារឿងមិនល្អក្នុងតំបន់។សកម្មភាពបែបនេះនឹងមិនអាចដោះស្រាយបញ្ហាណាមួយឡើយ ហើយក៏នឹងមិនបំភិតបំភ័យដល់ប្រទេសចិនដែរ។

អ្នកនាំពាក្យរូបនេះបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់ចិនក្នុងការការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តឈប់លាបពណ៌ចិន និងបំភាន់ការពិត។យើងជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបញ្ឈប់ការបង្កើតក្រុមផ្តាច់មុខ និងការជ្រៀតជ្រែក កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងតំបន់ដើម្បីដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ។

លោកក៏បានជំរុញឲ្យប្រទេសទាំងនេះឈប់ធ្វើឲ្យខូចដល់ការស្វែងរកសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        374
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        373
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm