អ៊ុយក្រែន៖ ខ្លួនបានវាយប្រហារស្ពានរុស្ស៊ីទៅកាន់តំបន់គ្រីម៉េ ដោយគ្រឿងផ្ទុះនៅក្រោមទឹក

2025/06/04 06:42:25 pm        233

អង្គភាពសេវាសន្តិសុខ SBU របស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា ថា ខ្លួនបានបំផ្លាញផ្លូវនិងស្ពានផ្លូវរថភ្លើងតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីម៉េ ដោយប្រើប្រាស់គ្រឿងផ្ទុះនៅក្រោមទឹក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គភាពSBU បាននិយាយថា ខ្លួនបានប្រើប្រាស់គ្រឿងផ្ទុះទម្ងន់ ១.១០០ គីឡូក្រាម ដែលត្រូវបានបំផ្ទុះនៅពេលព្រឹកព្រលឹម និងបានបំផ្លាញបង្គោលស្ពានក្នុងទឹក ដែលជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន នាពេលកន្លងទៅ។

សារព័ត៌មានផ្លូវការរបស់រុស្ស៊ី ដែលផ្តល់ការធ្វើបច្ចុប្បន្នភាពស្ថានភាពជាប្រចាំស្តីពីស្ពាននេះ បាននិយាយថា ប្រតិបត្តិការត្រូវបានផ្អាកប្រហែល៣ម៉ោង ចន្លោះពីម៉ោង៤ព្រឹកដល់ម៉ោង៧ព្រឹក ម៉ោងក្នុងស្រុក។

សារព័ត៌មាននេះពុំបានផ្តល់ហេតុផលសម្រាប់ការបិទបណ្តោះអាសន្ននោះទេ ប៉ុន្តែបាននិយាយថា ស្ពាននេះត្រូវបានបើកឡើងវិញ និងកំពុងដំណើរការជាធម្មតា។

អង្គភាព SBU បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «កាលពីពេលមុន យើងបានវាយប្រហារស្ពាននៅតំបន់គ្រីម៉េពីរដងក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។ ដូច្នេះពេលនេះ យើងបានបន្តការបំផ្ទុះនេះនៅក្រោមទឹក ហើយប្រតិបត្តិការត្រូវបានរៀបចំរយៈពេលជាច្រើនខែមកហើយ។

អ្នកសរសេរប្លុកយោធារបស់រុស្ស៊ីបាននិយាយថា ការវាយប្រហារនេះពុំបានជោគជ័យទេ ហើយបានសន្និដ្ឋានថា វាត្រូវបានអនុវត្តដោយយានដ្រូនរបស់អ៊ុយក្រែន។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm