បេសកជនអាមេរិក៖លោកTrump អស់ការអត់ធ្មត់លើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្រោយការចរចាជុំទីពីរនៅទួរគី

2025/06/04 06:49:11 pm        171

អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោនប្រចាំប្រទេសទួរគី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រធានាធិបតីអាមេរិកលោក Donald Trump ហាក់ដូចជាកំពុងស្ថិតនៅចុងបញ្ចប់នៃការអស់ភាពអត់ធ្មត់របស់លោក ជុំវិញជម្លោះរុស្ស៊ី -អ៊ុយក្រែន ។

លោក Tom Barrack ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសទួរគី និងជាបេសកជនពិសេសសម្រាប់ប្រទេសស៊ីរី បានធ្វើអត្ថាធិប្បាយបែបនេះ អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ទួរគី NTV កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីកិច្ចចរចាជុំទីពីររវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ដែលមានរយៈពេលប្រហែល៩០នាទី។លោកត្រូវបានគេសួរអំពីការអំពាវនាវរបស់ទីក្រុងគីវ(Kiev)សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ដែលនឹងមានការរួមបញ្ចូលពីវត្តមានរបស់លោក Trump លោក Vladimir Putin និងលោក Vlodimir Zelensky របស់អ៊ុយក្រែន។   

លោក Barrack បានបញ្ជាក់ថា កិច្ចប្រជុំបែបនេះត្រូវតែមានអត្ថន័យ និងផ្តល់លទ្ធផលជាសំខាន់        ខណៈទទួលស្គាល់ថារូបលោកមិនអាចនិយាយជំនួសប្រធានាធិបតីសហរដ្ឋអាមេរិកដោយផ្ទាល់បានទេ។ លោកបានបន្ថែមថា លោក Trump ដែលបានសម្តែងការខកចិត្តដោយចំហជាមួយទាំងលោក Zelensky ទាំងលោក Putin មិនត្រូវបានគេដឹងសម្រាប់ការអត់ធ្មត់របស់លោកទេ។ 

លោក Trump បានប្រើការប្រមូលផ្តុំយុទ្ធនាការម្តងហើយម្តងទៀតដើម្បីអះអាងថាលោកអាចដោះស្រាយជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ីក្នុងរយៈពេល ២៤ម៉ោង ជាការអះអាងដែលរូបលោកក្រោយមកទទួលស្គាល់ថាមានការលំបាក។ កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការសម្របសម្រួលបានប្រឈម នឹងការតស៊ូពីសមាជិកណាតូរបស់អឺរ៉ុបដែលគាំទ្រផែនការយោធាបន្តសម្រាប់អ៊ុយក្រែនប្រយុទ្ធជាមួយរុស្ស៊ី។ កាលពីសប្ដាហ៍មុន លោក Trump បាននិយាយថា ទាំងលោក Putinទាំងលោក Zelenskiy សុទ្ធតែរឹងរូសទាំងពីរនាក់។ គួររម្លឹកថាលោក Trump ធ្លាប់បានគំរាមថាអាមេរិកនឹងដើរចេញពីការសម្របសម្រួលនេះ បើគ្មានវឌ្ឍនភាព៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm