សម្ដេចតេជោ ហ៊ុន សែន៖ កិច្ចសហប្រតិបត្តិការវិស័យកងទ័ពកម្ពុជា-វៀតណាម មានភាពស្អិត​រមួត​ដែល​ជា​ផ្នែកមួយជំរុញបន្ថែមដល់ទំនាក់ទំនងវិស័យផ្សេង​ទៀត

2025/06/04 07:12:13 pm        335

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជា​ក់ថា កិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យកងទ័ព រវាង​កង​ទ័ព​នៃ​ប្រទេស​កម្ពុជា ​និងវៀតណាម មានភាពស្អិតរមួត ហើយក៏ជាផ្នែកមួយនៃការជំរុញបន្ថែមទៀត ដើម្បី​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​នាយ​ឧត្ដមសេនីយ៍ ង្វៀន តិន គឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម និង​ពិភាក្សា​ការងារ នៅវិមាន៧មករា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅ​ក្នុង​ជំនួ​ប​នេះ ​សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ Nguyen Tan Cuong ដែលជាមិត្តចាស់របស់កម្ពុជា ខណៈដែល ឯកឧត្តម អញ្ជើញ​បំពេញ​ទស្សន​កិច្ច​នៅ​ក្នុងប្រទេសកម្ពុជានាពេលនេះ។ សម្ដេចតេជោពេញចិត្តចំពោះទំនាក់ទំនង កម្ពុជា-វៀតណាម ដែលបន្តកាន់តែរឹងមាំ និងស្អិតរមួតផ្អែកលើស្មារតីមិត្តភាពប្រពៃណី សាមគ្គីភាព ភាព​ជា​អ្នក​ជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ លើគ្រប់វិស័យ។ សម្ដេចតេជោជឿជាក់ថា ទស្សន​កិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ នឹងរួមចំណែក​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេសទាំងពីរបន្ថែមទៀត ពិសេសនៅក្នុងវិស័យកងទ័ព។

នៅក្នុងឱកាសនោះ ឯកឧត្តម Nguyen Tan Cuong បានសម្ដែងនូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បានអនុញ្ញាតឲ្យឯកឧត្តមបានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ ឯកឧត្តម​ក៏​បាន​នាំ​នូវ​ការផ្ដាំសួរសុខទុក្ខពី សំណាក់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ចំពោះសម្ដេចតេជោផងដែរ។

ឯកឧត្តម​បានអរគុណចំពោះ សម្ដេចតេជោដែល​បាន​ដឹក​នាំគណៈប្រតិភូទៅចូលរួមក្នុងទិវាថ្ងៃរំដោះភាគខាងត្បូងនៃប្រទេសវៀតណាមនាពេលកន្លងទៅនេះ។ ឯកឧត្តមក៏បានសរសើរពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសការថែរក្សាបាននូវស្ថិរភាព សន្តិភាពនៅក្នុងប្រទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ច។ ឯកឧត្តមក៏បានលើកឡើងអំពីគម្រោងនៃការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីរនៃប្រទេសវៀតណាម ដោយឯកឧត្តមបានបញ្ជាក់ថា គម្រោងនៃការសាងសង់ស្តូបនេះ នឹងបង្ហាញទៅកាន់ប្រទេសជាតិ និងអន្តរជាតិឱ្យបានយល់កាន់តែស៊ីជម្រៅ អំពីទំនាក់ទំនងដ៏ស្អិតរមួនរវាង កម្ពុជានិងវៀតណាមនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងវិស័យកងទ័ព ដែលបានតវ៉ាងើបពីអាណានិគមនាពេលកន្លងមក។

ឯកឧត្តមក៏បាននាំនូវការអញ្ជើញរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ចំពោះសម្ដេចតេជោ អញ្ជើញចូលរួមក្នុងទិវាអបអរសាទរថ្ងៃជ័យជំនះ៨០ឆ្នាំ នៃថ្ងៃឯករាជ្យជាតិវៀតណាម នៅពេលខាងមុខ ។

ជាការឆ្លើយតប សម្ដេចតេជោបានមានប្រសាសន៍លើកឡើង ដោយផ្ដាំផ្ញើសួរសុខទុក្ខត្រឡប់ទៅវិញចំពោះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាមផងដែរ។ សម្ដេចបានអរគុណដល់ភាគីវៀតណាម ដែលកន្លងទៅបានទទួលស្វាគមន៍សម្ដេច និងប្រតិភូក្នុងឱកាសសម្ដេចចូលរួមក្នុងថ្ងៃ ទិវាខួប៥០ ថ្ងៃរំដោះវៀតណាមភាគខាងត្បូងនាពេលកន្លងទៅនេះ។ សម្ដេចតេជោបានមានប្រសាសន៍ពីទំនាក់ទំនង រវាងកម្ពុជា និងវៀតណាមជាពិសេសរំលឹកព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ឆ្នាំ២០២៥ ខាងមុខ ដែលជាខួបទី៤៨ ឆ្នាំ នៃដំណើររបស់សម្ដេចឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីឈានទៅរកការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ហើយនៅពេលខាងមុខនោះរដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី។

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា សម្រាប់ខួបទី៥០ (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ) សម្ដេចនឹងអញ្ជើញទៅផ្ទាល់តែម្ដង ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រ ក្នុងពេលដែលសម្ដេចធ្វើដំណើរចូលទៅកាន់ប្រទេសវៀតណាម ដោយយកអាយុជីវិតជាដើមទុនដើម្បីមករំដោះប្រទេសជាតិ។

សម្ដេចតេជោបានមានប្រសាសន៍លើកឡើងផងដែរអំពីកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យកងទ័ព ដោយកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ មានភាពស្អិតរមួត ហើយក៏ជាផ្នែកមួយនៃការជំរុញបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោក៏បានរំលេចផងដែរ ទាក់ទងទៅនឹងការកសាងស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ដែលស្តុបនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោដែលស្នើតាំងពីមុនឆ្នាំ២០២០ គឺមុនកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យមានស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងប្រទេសវៀតណាម ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីការដឹងគុណគ្នាទៅវិញទៅមក។ ទាក់ទងទៅនឹងការអញ្ជើញរបស់ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញសម្ដេចចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃឯករាជ្យជាតិវៀតណាម សម្ដេចនឹងអញ្ជើញទៅចូលរួមនាពេលខាងមុខផងដែរ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោក៏បានប្រាប់ទៅដល់ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ពាក់ព័ន្ធទៅនឹងព្រំដែន កម្ពុជា-វៀតណាមជាពិសេសទាក់ទងទៅនឹងការបោះបង្គោលព្រំដែនដែលនៅសេសសល់ ១៦%ទៀត ដោយសម្ដេចបានជំរុញឲ្យ មានការព្រមព្រៀងគ្នា និងជំរុញបន្ថែមទៀតក្នុងការបោះបង្គោលព្រំដែនដែលនៅសេសសល់ឲ្យបានឆាប់នាពេលខាងមុខផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        230
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm