អភិបាលរាជធានីភ្នំពេញបន្តចុះពិនិត្យ និងជំរុញការស្ដារប្រឡាយលូ ដើម្បីរំដោះ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា

2025/06/04 07:25:22 pm        393

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ទីរជំនាញចុះពិនិត្យមើល លូ ប្រឡាយ និង​ស្ថានីយ៍​បូម​ទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានជ័យ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ចរន្ត​ទឹក​ហូរ​បាន​លឿន​បញ្ចៀស​បាននូវការជន់លិចដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋនារដូវវស្សានេះ។

ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យការស្តារប្រឡាយភូមិម័រ ចាប់ពីប្រឡាយលូប្រាំ រហូត​ដល់​ស្ថានី​យ៍​បូមទឹកបឹងទំពុន ពិនិត្យការស្តារប្រឡាយបឹងទំពុន រហូតមកដល់ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅ​ស្ទឹង​ជ្រៅ បន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសព្វជាមួយមហាវិថី ឈុន គង់ ខណៈ​ទីតាំង​នេះ​កំពុងសាងសង់ស្ពានឆ្លងកាត់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការ​ចុះ​ពិនិត្យ​មើល​ប្រឡាយលូខាងលើនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញស្តារប្រឡាយភូមិម័រ ចាប់ពីប្រឡាយលូប្រាំ រហូតដល់ស្ថានីយ៍បូមទឹកបឹងទំពុន ទៅផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅឱ្យបានលឿន ដើម្បីធានាឱ្យទឹកហូរពីភាគខាងត្បូងរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿន។ បន្ថែមពីនេះទៀត ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ បន្តការដោះស្រាយផលប៉ៈពាល់ប្រឡាយភូមិម័រ ដែលនៅសល់សល់ពីការដោះស្រាយផលប៉ះពាល់របស់គណៈកម្មាធិការអន្តរក្រសួងឱ្យបានរួចរាល់ ដើម្បីឱ្យក្រុមការងារអាចដាក់គ្រឿងចក្រចូលស្តារប្រឡាយនេះបានទៅតាមទំហំនៃប្លង់ប្រឡាយលូក្នុងរាជធានីភ្នំពេញ។ ជាងនេះទៅទៀត ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យការសាងសង់ស្ថានីយ៍បូមទឹកលូប្រាំ និងស្ថានីយ៍បូមទឹកបឹងទំពុនឱ្យបានលឿន និងរួចរាល់នៅក្នុងខែកក្កដាខាងមុខនេះ ដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាទឹកលិច លង់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

 លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា បើតាមគម្រោងស្ថានីយ៍បូមទឹកលូប្រាំនឹងរួចរាល់នៅចុងខែមិថុនានេះ ហើយស្ថានីយ៍បូមទឹកបឹងទំពុនថ្មី ដែលសាងសង់បន្ថែមនឹងរួចរាល់ ហើយដាក់ឱ្យដំណើរការបាននៅថ្ងៃទី១៥ ខែកក្កដានេះ។

 នាព្រឹកដដែល ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានបន្តចុះពិនិត្យប្រឡាយបឹងជើងឯកត្រង់ចំណុចប្រសព្វជាមួយមហាវិថី ឈុន គង់ ដែលទីតាំងនេះក្រុមការងារបាននឹងកំពុងតែសាងសង់ស្ពាន ដោយខណៈនោះឯកឧត្ដមអភិបាលបានណែនាំឱ្យការដ្ឋានកាយភក់ប្រឡាយឱ្យបានធំ ដើម្បីឱ្យទឹកហូរបានលឿន៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        55
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm