ទាហានប្រទេសកូសូវ៉ូ ចូលរួមជាមួយកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងសមយុទ្ធយោធា

2025/06/04 09:33:26 pm        273

ទាហានរាប់រយនាក់មកពីប្រទេសកូសូវ៉ូ សហរដ្ឋអាមេរិក អាល់បានី ក្រូអាត និងសម្ព័ន្ធមិត្តអង្គការណាតូផ្សេងទៀត បានចូលរួមក្នុងសមយុទ្ធយោធានៅភាគខាងលិចប្រទេសកូសូវ៉ូ កាលពីថ្ងៃអង្គារ ទី៣ មិថុនា។ Defender Europe គឺជាសមយុទ្ធយោធាប្រចាំឆ្នាំធំបំផុតរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុប។

ក្នុងអំឡុងពេលសមយុទ្ធ បុគ្គលិកនិងយុទ្ធោបករណ៍ត្រូវបានដាក់ពង្រាយនៅទូទាំងបណ្តាប្រទេសអឺរ៉ុបជាច្រើន ដើម្បីបង្ហាញពីសមត្ថភាពបង្កគ្រោះថ្នាក់ធំធេង និងអន្តរប្រតិបត្តិការជាមួយដៃគូ។

ទាហានប្រហែល ២៥.០០០នាក់មកពីសម្ព័ន្ធយោធាណាតូ និងប្រទេសសម្ព័ន្ធមិត្ត ត្រូវបានដាក់ពង្រាយនៅក្នុងបណ្តាប្រទេសអឺរ៉ុបចំនួន១៨ប្រទេស រួមទាំងទាហានអាមេរិកជាង៥.០០០នាក់ ដែលមានមូលដ្ឋានចាប់ពីប្រទេសន័រវេសទៅដល់ប្រទេសក្រិក។

នៅថ្ងៃចុងក្រោយនៃសមយុទ្ធ នាយករដ្ឋមន្ត្រីប្រទេសកូសូវ៉ូ លោក Albin Kurti បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចរាល់ដើម្បីចូលជាសមាជិកសម្ព័ន្ធយោធាណាតូ។

ប៉ុន្តែបំណងប្រាថ្នារបស់ប្រទេសកូសូវ៉ូក្នុងការចូលរួមក្នុងសម្ព័ន្ធមិត្តនេះ ប្រឈមនឹងបញ្ហាជាច្រើន ខណៈសមាជិកណាតូចំនួនបួនប្រទេស មិនទទួលស្គាល់ប្រទេសនេះថាជាប្រទេសឯករាជ្យ។ ចាប់តាំងពីការបញ្ចប់សង្គ្រាមរវាងកងកម្លាំងរបស់ប្រទេសស៊ែរប៊ី និងអាល់បានីកូសូវ៉ូ ក្នុងឆ្នាំ១៩៩៩ អង្គការណាតូ បានរក្សាបេសកកម្មយោធារបស់ខ្លួនក្នុងគោលបំណងការពារសន្តិភាពដ៏ផុយស្រួយ របស់តំបន់នេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm