បេសកជនលោក Trump៖ ហានិភ័យ «កើនឡើង» ក្រោយអ៊ុយក្រែនវាយប្រហារយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី

2025/06/05 12:50:04 am        115

បេសកជនប្រចាំនៅអ៊ុយក្រែនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ហានិភ័យនៃការមានភាពតានតឹងកាន់តែខ្លាំងទៅៗ ក្នុងសង្រ្គាម នៅអ៊ុយក្រែន «កំពុងកើនឡើងយ៉ាងឆាប់រហ័ស» បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់យានដ្រូនវាយប្រហារយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ នៅឯមូលដ្ឋានទ័ពអាកាសជាច្រើន ដែលមានទីតាំងនៅយ៉ាងជ្រៅក្នុងដែនដីរុស្ស៊ី។

គួរដឹងថា អ៊ុយក្រែនបានប្រាប់ថា ខ្លួនបានវាយប្រហារលើអាកាសយានដ្ឋាន នៅតំបន់ស៊ីបេរី និងចុងភាគខាងជើងរបស់រុស្ស៊ី កាលពីចុងសប្តាហ៍ ដោយវាយលុកគោលដៅចម្ងាយរហូតដល់ទៅ ៤.៣០០គីឡូម៉ែត្រ ពីសមរភូមិជួរមុខនៃតំបន់មានជម្លោះ។

បេសកជនរបស់លោក Trump គឺលោក Keith Kellogg បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា៖ «ខ្ញុំកំពុងប្រាប់អ្នកថា កម្រិតហានិភ័យ កំពុងកើនឡើងយ៉ាងឆាប់រហ័ស ពោលគឺខ្ញុំមានន័យសំដៅដល់អ្វីដែលបានកើតឡើងកាលពីចុងសប្តាហ៍»។

លោកបានបន្ថែមថា៖ «គ្រប់គ្នាត្រូវតែដឹងថា ផ្នែកសន្តិសុខជាតិ នៅពេលដែលអ្នកវាយប្រហារប្រព័ន្ធការពារជាតិគូអរិ ជាពិសេសប្រព័ន្ធនុយក្លេអ៊ែរ Triad របស់ពួកគេ នោះមានន័យថា កម្រិតហានិភ័យរបស់អ្នក កើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែអ្នកមិនអាចដឹងបានទេនូវអ្វីដែលភាគីម្ខាងទៀត នឹងធ្វើអ្វីនោះ។ ប្រាកដណាស់ អ្នកនឹងមិនដឹងទេ»។

រុស្ស៊ី និងសហរដ្ឋអាមេរិក រួមគ្នាមានប្រហែល ៨៨ភាគរយនៃអាវុធនុយក្លេអ៊ែរទាំងអស់។ មហាអំណាចនីមួយៗមានវិធីសំខាន់ៗចំនួន ៣ ដើម្បីវាយប្រហារដោយក្បាលគ្រាប់នុយក្លេអ៊ែរ ដែលគេស្គាល់ថា ប្រព័ន្ធនុយក្លេអ៊ែរ Triad មានដូចជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ មីស៊ីលបាលីស្ទិកអន្តរទ្វីបបាញ់ពីដី និងមីស៊ីលបាលីស្ទិកបាញ់ចេញពីនាវាមុជទឹក។

លោក Kellogg បានបញ្ជាក់បន្ថែមថា ការខូចខាតយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី កាលពីចុងសប្តាហ៍ គឺមិនសូវសំខាន់ជាងផលប៉ះពាល់ផ្លូវចិត្តលើរុស្ស៊ីឡើយ ហើយថា លោកមានក្ដីបារម្ភជាពិសេស ចំពោះរបាយការណ៍មិនផ្លូវការ អំពីការវាយប្រហាររបស់អ៊ុយក្រែនលើមូលដ្ឋានទ័ពជើងទឹក នៅភាគខាងជើងនៃប្រទេសរុស្ស៊ី៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        43
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm