ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី អញ្ជើញប្រគល់សារតាំងជូនប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្គារី

2025/06/05 01:55:11 am        166

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បាននាំយកសារតាំងជាផ្លូវការពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មកជូន ឯកឧត្តម Rumen Radev ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី។

ក្នុងឱកាសនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ថ្លែងនៅចំពោះមុខ ឯកឧត្តម ប្រធានាធិបតីថា ក្នុងនាមជាអតីត និសិ្សតដែលបានសិក្សានៅក្នុងប្រទេស ប៊ុលហ្គារី នាទស្សរ៍ ៨០ ឯកឧត្តមមានអារម្មណ៍ដូចជាកំពុងត្រលប់មកកាន់ទីកន្លែងដែលឯកឧត្តមគិតថា ជាផ្ទះទីពីររបស់ឯកឧត្តម ខណៈប៊ុលហ្គារីបានផ្តល់ ចំណេះដឹង បទពិសោធន៍ មកឱ្យឯកឧត្តមមានសមត្ថភាព បម្រើជាតិ មាតុភូមិ។

ក្នុងឱកាសនោះឯកឧត្តមបាននាំនូវ ព្រះរាជបណ្ដាំ និងសារផ្ដាំផ្ញើរបស់ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្រ្តី សួរសុខទុក្ខតាមរយៈឯកឧត្តម មកជូនដល់ ឯកឧត្ដម ប្រធានាធិបតី ក្នុងន័យស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរដោយចិត្តស្មោះស្ម័គ្រនូវភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជូនពរឲ្យឯកឧត្ដមទទួលបានសុខភាពល្អ និងជោគជ័យ។

ឯកឧត្តមថ្លែងថា ឆ្នាំនេះជាខួបគម្រប់ ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៊ុលហ្គារី បើប្រៀបធៀបនឹងវ័យមនុស្ស គឺជាពេលវេលាដែលយើងអាចនិយាយថា ទំនាក់ទំនងនេះ បានឈានដល់ជំនាន់ចៅរបស់ពួកយើងដែលបន្ត មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ ទំនាក់ទំនងរបស់យើង ត្រូវបានសង់ឡើងលើគ្រឹះនៃការគោរពគ្នា និងការយល់ចិត្តគ្នា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប៊ុលហ្គារី មានទំនាក់ទំនងជិតស្និទ្ធនិងស្មោះត្រង់ បន្តឱ្យមានការអភិវឌ្ឍខ្ពស់ជាងមុន នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការអប់រំ ទេសចរណ៍ និងវិស័យផ្សេងៗទៀត។

ឯកឧត្តមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលយុទ្ធសាស្ត្រនយោបាយបរទេស ដែលផ្តល់សារៈសំខាន់ដល់ការសហការជាមួយដៃ ដូចជាកម្ពុជា ប៊ុលហ្គារី យើងក៏បានសម្តែងនូវបំណងពង្រឹងកិច្ចសន្ទនានយោបាយ និងសហប្រតិបត្តិការផ្សេងៗ ដោយជំនឿលើគុណតម្លៃសន្តិភាព ការរីកចម្រើន។ ក្រៅពីទំនាក់ទំនងទ្វេភាគី កម្ពុជានិងប៊ុលហ្គារីក៏បានរួមសហការយ៉ាងសកម្មក្នុងទម្រង់ពហុភាគី ដូចជា ក្នុងអង្គការសហប្រជាជាតិ ក្រោមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសហភាពអឺរ៉ុប និងអាស៊ាន។ យើងមានការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាតិ អន្តរជាតិ និងបន្តអភិវឌ្ឍចំណេះដឹងសម្រាប់ភាពរួបរួមជាសកល៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        36
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm