សារព័ត៌មាន CBS News បានរាយការណ៍ដោយយោងតាមប្រភពពីក្រុមមន្ត្រីរដ្ឋបាលអាមេរិកកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសហាមប្រាមការធ្វើដំណើរពីប្រទេសមួយចំនួន។
សេចក្តីប្រកាសនេះ ដាក់ការរឹតត្បិតទាំងស្រុង និងកំណត់ការចូលទៅក្នុងសហរដ្ឋអាមេរិកពីប្រទេសចំនួន ១២ ដូចជា អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ ហ្គីណេអេក្វាទ័រ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន នេះបើយោងតាមសារព័ត៌មាន CBS News ។
ជាមួយគ្នានោះមានការហាមប្រាមពីប្រជាជនមកពីប្រទេសចំនួន ៧ ផ្សេងទៀត រួមមាន ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវេណេហ្ស៊ុយអេឡា នឹងត្រូវដាក់កម្រិតដោយផ្នែក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយដដែលខាងលើ។