[UPDATE] លោក Trumpចុះហត្ថលេខាលើសេចក្ដីប្រកាសហាមប្រាមការធ្វើដំណើរពីប្រទេសចំនួន១២

2025/06/05 03:52:02 pm        218

សារព័ត៌មាន CBS News បានរាយការណ៍ដោយយោងតាមប្រភពពីក្រុមមន្ត្រីរដ្ឋបាលអាមេរិកកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសហាមប្រាមការធ្វើដំណើរពីប្រទេសមួយចំនួន។ 

សេចក្តីប្រកាសនេះ ដាក់ការរឹតត្បិតទាំងស្រុង និងកំណត់ការចូលទៅក្នុងសហរដ្ឋអាមេរិកពីប្រទេសចំនួន ១២ មានដូចជា អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ ហ្គីណេអេក្វាទ័រ អេរីទ្រី ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន នេះបើយោងតាមសារព័ត៌មាន CBS News ។

ជាមួយគ្នានោះ ការហាមប្រាមពីប្រជាជនមកពីប្រទេសចំនួន ៧ ផ្សេងទៀតរួមមាន    ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវេណេហ្ស៊ុយអេឡា នឹងត្រូវដាក់កម្រិតដោយផ្នែក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយខាងលើដដែលនេះ។

អ្នកនាំពាក្យរងសេតវិមាន លោកស្រី Abigail Jackson បាននិយាយនៅលើបណ្ដាញសង្គម Xថា  លោកប្រធានាធិបតី Trump កំពុងបំពេញតាមពាក្យសន្យារបស់លោកក្នុងការការពារប្រជាជានអាមេរិក ពីក្រុមជនបរទេសដ៏គ្រោះថ្នាក់ ដែលចង់ចូលមកក្នុងទឹកដីរបស់ពួកលោកស្រី និងបង្កការប៉ះពាល់ដល់ពួកលោកស្រី។

អំឡុងអាណត្តិដំបូងរបស់លោកក្នុងតំណែង លោក Trump បានប្រកាសហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសចំនួនប្រាំពីរភាគច្រើនជាមូស្លីម ជាគោលនយោបាយដែលបានឆ្លងកាត់ដំណើរការជាច្រើនមុនពេលត្រូវបានគាំទ្រដោយតុលាការកំពូលក្នុងឆ្នាំ ២០១៨៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm