លោក Trump ហៅលោក Xi របស់ចិន ថាប្រកាន់ជំហរតឹង ពិបាកជំរុញឱ្យមានកិច្ចព្រមព្រៀង

2025/06/05 04:27:52 pm        78

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (០៤ មិថុនា) បានហៅប្រធានាធិបតីចិន លោក Xi Jinping ថាជាមេដឹកនាំប្រកាន់ជំហរតឹងរ៉ឹង និង "ពិបាកក្នុងការជំរុញឱ្យមានកិច្ចព្រមព្រៀង" ដោយបង្ហាញពីភាពរកាំរកូសបន្ថែម បន្ទាប់ពីសេតវិមាន បានលើកឡើងពីការរំពឹងទុកសម្រាប់ជំនួបតាមទូរសព្ទដែលរង់ចាំជាយូរមកហើយ រវាងមេដឹកនាំទាំងពីរក្នុងសប្តាហ៍នេះ។

លោក Trump បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា "រូបលោកចូលចិត្តលោកប្រធានាធិបតី Xi នៃប្រទេសចិនខ្លាំងណាស់ ធ្លាប់ចូលចិត្ត ហើយក៏នឹងតែងតែចូលចិត្តដែរ ប៉ុន្តែលោក Xi ប្រកាន់ជំហរតឹងរ៉ឹងខ្លាំងពេក និងពិបាកក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយណាស់"។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃចន្ទថា លោក Trump ទំនងជានឹងពិភាក្សាតាមទូរសព្ទជាមួយលោក Xi ក្នុងសប្តាហ៍នេះ ដើម្បីលុបបំបាត់ការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងពន្ធកាលពីខែមុន នៅទីក្រុងហ្សឺណែវ រួមទាំងការដោះស្រាយរឿសារធាតុរ៉ែសំខាន់ៗផងដែរ។ ប៉ុន្តែសារបង្ហោះនៅព្រឹកព្រលឹមរបស់លោក Trump នៅលើ Truth Social នេះ ហាក់ពុំមែនជារឿងល្អសម្រាប់ការដោះស្រាយយ៉ាងឆាប់រហ័សនៃការខ្វែងគំនិតរបស់ភាគីទាំងពីរនោះទេ។

លោកស្រី Leavit គឺជាមន្រ្តីជំនិតជាន់ខ្ពស់របស់លោក Trump ទី៣ហើយដែលបានព្យាករពីជំនួបតាមទូរសព្ទនាពេលខាងមុខ រវាងមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតទាំងពីរ ប៉ុន្តែលោក Xi ហាក់បានបង្ហាញថាពិបាកនឹងចូលរួមកិច្ចសន្ទនា។ ប្រទេសចិន បាននិយាយកាលពីខែមេសាថា មេដឹកនាំទាំងពីរមិនមានការសន្ទនាជាមួយគ្នានោះទេនាពេលថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        94
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        132
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm