សេតវិមានបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយដើម្បីរឹតត្បិតទិដ្ឋាការនិស្សិតបរទេសនៅសាកលវិទ្យាល័យ Harvard ក្នុងពេលមានជម្លោះកើនឡើង ជាមួយស្ថាប័នឧត្តមសិក្សា។
កាលពីខែមុន ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្គាប់ឱ្យបេសកកម្មកុងស៊ុលរបស់ខ្លួនទាំងអស់នៅក្រៅប្រទេស ចាប់ផ្តើមការពិនិត្យបន្ថែមទៀតលើអ្នកដាក់ពាក្យស្នើសុំទិដ្ឋាការដែលកំពុងស្វែងរកការធ្វើដំណើរទៅកាន់សាកលវិទ្យាល័យ Harvard សម្រាប់គោលបំណងណាមួយ ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានគំរាមលុបចោលការទទួលស្គាល់ជាផ្លូវការរបស់សាកលវិទ្យាល័យ Columbia នៅទីក្រុងញូវយ៉ក តាមដែលចោទប្រកាន់ថា មិនអើពើទៅនឹងការរំខានដល់និស្សិតជ្វីហ្វ ដោយដាក់មូលនិធិសហព័ន្ធនិងឋានៈឲ្យស្ថិតក្នុងហានិភ័យ។
គ្រឹះស្ថានឧត្តមសិក្សាមួយចំនួន រួមទាំងសាកលវិទ្យាល័យ Columbia បានទទួលយកសំណើជាច្រើនរួចមកហើយពីរដ្ឋបាល លោក Trump ដែលអះអាងថា គ្រឹះស្ថានអបរំសម្រាំងទាំងនោះមានចរិកជ្រុលនិយមខ្លាំងពេក។