លោក Zelenskiy ប្រាប់សម្ព័ន្ធមិត្តកុំឱ្យបង្ហាញភាពទន់ខ្សោយ បន្ទាប់ពីលោក Putin គំរាមសងសឹក

2025/06/05 06:02:20 pm        141

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជំរុញសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន កាលពីថ្ងៃពុធ (០៤ មិថុនា) ថាកុំឱ្យបង្ហាញ "ភាពទន់ខ្សោយ" ដល់លោកប្រធានាធិបតី Vladimir Putin បន្ទាប់ពីមេដឹកនាំរុស្ស៊ីរូបនេះបានគំរាមបើកការសងសឹកប្រឆាំងនឹងការវាយប្រហាររបស់អ៊ុយក្រែននាពេលថ្មីៗ នៅក្នុងជំនួបតាមទូរសព្ទជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។

លោក Zelenskiy បាននិយាយថា "ប្រសិនបើពិភពលោកមានប្រតិកម្មបង្ហាញភាពទន់ខ្សោយចំពោះការគំរាមកំហែងរបស់លោក Putin នោះមេដឹកនាំរុស្ស៊ីរូបនេះនឹងមើលឃើញថាជាឆន្ទៈមិនអើពើនឹងសកម្មភាពរបស់រុស្ស៊ី។ ហើយនៅពេលលោក Putin គិតថា ពុំមានកម្លាំង ឬសម្ពាធអ្វីទេ មានតែភាពទន់ខ្សោយ នោះលោកក៏នឹងប្រព្រឹត្តបទឧក្រិដ្ឋជាច្រើនទៀត"។

គួរឱ្យដឹងថា លោក Trump ព្រមានថា លោក Putin បានប្រាប់លោកថា រុស្ស៊ីនឹងត្រូវតែឆ្លើយតបទៅនឹងការវាយប្រហារយានដ្រូនដ៏ធំរបស់អ៊ុយក្រែន លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី ហើយជំនួបតាមទូរសព្ទដែលមានរយៈពេលជាងមួយម៉ោងនោះ នឹងមិន "នាំទៅរកសន្តិភាពភ្លាមៗ" រវាងរុស្ស៊ី និងអ៊ុយក្រែនទេ។

មន្ត្រីរុស្ស៊ី បានបដិសេធមិនបញ្ជាក់រឿងនេះនៅយប់ថ្ងៃពុធ ប៉ុន្តែក្រុងមូស្គូ បាននិយាយមុននោះថា ជម្រើសយោធាគឺ "ស្ថិតលើតុពិភាក្សា" សម្រាប់ការឆ្លើយតបរបស់ខ្លួន។ នៅព្រឹកថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) នេះ អភិបាលក្រុងអ៊ុយក្រែន និយាយថា យានដ្រូនរបស់រុស្ស៊ី បានវាយប្រហារអគារផ្ទះល្វែងក្នុងទីក្រុងធំទីពីររបស់អ៊ុយក្រែន Kharkov ដោយបង្កឱ្យមានអគ្គិភ័យ និងធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        64
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        60
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm