វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើងឯក​អាស៊ាន​ជើង​ទី​១ ចាប់ផ្ដើម​ថ្ងៃនេះ​រវាង​សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី

2021/12/22 06:14:01 pm        89

​បាល់ទាត់៖ ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ាន AFF Championship នឹង​ចាប់ផ្តើម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី១ ថ្ងៃ​នេះហើយ​រវាង​ម្ចាស់ផ្ទះ​សិង្ហ​បុរី និង​ឥណ្ឌូនេស៊ី​។​ ​សំរាប់​ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី នេះ​គឺជា​ការ​ឈានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​រាប់​ពី​ឆ្នាំ២០១២ ដែល​ពួកគេ​ឈ្នះ​ជើងឯក​។

​​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន Tatsuma Yoshida ក្រុម​សិង្ហ​បុរី​ឡើងមក​កាន់​វគ្គ​នេះ​ក្នុងនាម​ជា​ក្រុមលេខ ២ នៅក្នុង​ពូ​ល A ប្រកួត ៤លើក​ឈ្នះ ៣ ចាញ់ ១​។ ​ចាញ់ ១ នោះ​គឺ​ចាញ់​ក្រុម​លេខ ១ ថៃ ២-០ ខណៈ​ឈ្នះ ៣ប្រកួត​គឺ​ឈ្នះ​មី​យ៉ាន់​ម៉ា ៣-០ ឈ្នះ​ហ្វីលីពីន ២-១ និង​ឈ្នះ​ទី​ម័​រ ២-០​។ ​ចំណែក​ក្រុម​ឥណ្ឌូនេស៊ីមកដល់​វគ្គ​នេះ​ក្នុងនាម​ជា​ក្រុម​លេខ ១ ក្នុង​ពូ​ល B តាមរយៈ​ជ័យជំនះ ៣ប្រកួត ​និង​ស្មើ ១ ប្រកួត​មាន ១០ពិន្ទុ​។ ​ឥណ្ឌូនេស៊ី​បើក​ការប្រកួត​ឈ្នះ​កម្ពុជា ៤-២, ឈ្នះ​ឡាវ ៥-១, ស្មើ​វៀតណាម ០-០ និងឈ្នះ​ម៉ាឡេស៊ី ៤-១​។

​​សំរាប់​ឥណ្ឌូនេស៊ី​នេះ​គឺជា​ការ​ឈានឡើង​វគ្គ ៤ក្រុម​ចុងក្រោយ​នេះ​ជា​លើកដំបូង​តាំងពី​ឆ្នាំ២០១៦ ហើយ​ឥណ្ឌូនេស៊ី​គឺជា​ក្រុម​ជើងឯក​រង​ពានរង្វាន់​ថ្នាក់​តំបន់​នេះ​ដល់​ទៅ ៥លើក​បូក​រួមទាំង​ចុងក្រោយ​ឆ្នាំ២០១៦ នោះ​។ ​ក្រុម​ទាំងពីរ​ក៏មាន​ប្រវត្តិ​ជួបគ្នា​ដែរ​ដោយ​សិង្ហ​បុរីធ្លាប់​ឈ្នះ​ឥណ្ឌូនេស៊ី ១-០ កាលពី​ខែវិច្ឆិកា ​ឆ្នាំ២០១៨ នៅ​ការប្រកួត​ជើងឯក​អាស៊ាន​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm