ជំនាញហិរញ្ញវត្ថុ៖ ប្រសិនអាមេរិកទម្លាក់ការប្រាក់ដុល្លារ វាជាបច្ច័យល្អសម្រាប់ពិភពលោកក៏ដូចកម្ពុជា

2025/06/05 09:29:53 pm        191

អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ រំពឹងថា ប្រសិនបើធនាគារកណ្តាលសហរដ្ឋអាមេរិក កាត់អត្រាការប្រាក់ដុល្លារទាបជាងកម្រិតក្នុងពេល បច្ចុប្បន្ន វាគឺជាបច្ច័យល្អសម្រាប់ពិភពលោក ជាពិសេសកម្ពុជា លើការចរាចរណ៍សាច់ប្រាក់នៅក្នុងវិស័យធនាគារ និងមានភាពកាន់តែល្អ ប្រសើរជាងមុន ព្រមទាំងជួយជំរុញដល់ការវិនិយោគបន្ថែមទៀតផងដែរ។

លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities និងជាអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីគម្រោងកាត់អត្រាការប្រាក់ដុល្លាររបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក នេះថា ជុំវិញនិង ការកាត់អត្រាការប្រាក់ដុល្លារនេះ ធនាគារកណ្តាលសហរដ្ឋអាមេរិក បានអនុវត្តជាច្រើនលើកច្រើនសារមកហើយ ក្នុងនោះនៅពេលកាត់ អត្រាការប្រាក់ម្តងៗ វាបានបង្កផងវិជ្ជមាន និងអវិជ្ជមានជាច្រើននៅលើភពលោក ជាពិសេសគឺប្រទេសដែលចាយវាយប្រាក់ដុល្លារ។

លោក លើកឡើងបន្តថា ជុំវិញការកាត់អត្រាការប្រាក់នេះ បើយោងតាមធនាគារកណ្តាលសហរដ្ឋអាមេរិក, អាមេរិកគ្រោងកាត់ អត្រាការប្រាក់នៅពាក់កណ្តាលខែ មិថុនា នេះ ដោយគម្រោងលើកនេះ អាចមានជាច្រើនជម្រើសរួមមាន ការរក្សាអត្រាការប្រាក់ចាស់ ៤,៥០ ភាគរយនៅដ៏ដែល ឬធ្លាក់មកនៅ ៤,២៥ ភាគរយ ឬអាចនៅត្រឹម ៤ ភាគរយប៉ុណ្ណោះ។ លោក ឈា ឆាយហេង បញ្ជាក់ថា ប្រសិនអត្រាការប្រាក់ធ្លាក់ចុះ វានឹងប៉ះពាល់ជាសកល ដល់ប្រតិបត្តិការអាជីវកម្មធំៗនៅលើពីភពលោក, តែបញ្ហានេះវាគឺជាប្រយោជន៍ សម្រាប់សហរដ្ឋអាមរិក ក្នុងការស្រូបយកក្រុមហ៊ុនវិនិយោគធំៗចូលទៅបណ្តាក់ទុនក្នុងប្រទេសរបស់ខ្លួនផងដែរ។

ចំណែកលោក លោក តាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជាអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ លើកឡើងថា ជុំវិញការកាត់អត្រាការប្រាក់ដុល្លារនេះ វាក៏មានទំនាក់ទំនងទៅនិងវិស័យមីក្រូហិរញ្ញវត្ថុផងដែរ ដោយប្រជាពលរដ្ឋខ្មែរក៏ នៅតែប្រើប្រាស់ដុល្លារ ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏មានការវិនិយោគពីក្រៅប្រទេសផងដែរ ក្នុងនោះប្រសិនធនាគារកណ្តាលសហរដ្ឋ អាមេរិកទម្លាក់ងអត្រាការប្រាក់របស់ខ្លួន វាអាចនឹងមានផលល្អសម្រាប់វិស័យវិស័យធនាគារនៅក្នុងពិភពលោក។ លោកបន្តថា តាមរយៈ នេះសម្រាប់សម្រាប់កម្ពុជា ក៏នឹងទទួលផលល្អផងដែរ ប៉ុន្តែសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនសូវទទួលផលដូចវិស័យធនាគារនោះទេ ព្រោះធនាគារបានផ្តល់ឥណទានទៅដល់វិស័យធំៗច្រើន និងមានទំហំឥណទានធំផងដែរ ជាពិសេសធនាគារបរទេស គឺបានអនុវត្តអត្រា ការប្រាក់ថេរ ដែលអាចឡើងឬចុះតាមទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា ការបន្តប្រឈមមុខភូមិសាស្ត្រនយោបាយ កាន់តែស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ច សហប្រតិបត្តិការ និងពាណិជ្ជកម្មអន្ដរជាតិ, ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសប្បនិម្មិតកាន់តែខ្លាំងក្លា, ការងើបមក វិញនៃនិន្នាការឯកតោភាគីនិយម, និងការប្រែប្រួលអត្រាការប្រាក់ដុល្លារនេះជាដើម គឺបានធ្វើឱ្យប៉ះពាល់លើពិភពលោក ចំណែកកម្ពុជា ក៏មានការប៉ះពាលផងដែរ ដែលបញ្ហានេះរាជរដ្ឋាភិបាលរៀបចំ និងដាក់ចេញគោលនយោបាយ, យុទ្ធសាស្ត្រ និងផែនការសម្រាប់ការ អភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់និងហានីភ័យនានា ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុង តំបន់ និងពិភពលោក៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm