អ៊ីស្រាអែល និយាយថា ជនជាតិប៉ាឡេស្ទីន ២៤នាក់ ត្រូវចាប់ខ្លួន ក្នុងការវាយឆ្មក់នៅតំបន West Bank

2025/06/05 10:12:45 pm        125

កងកម្លាំងអ៊ីស្រាអែល បានចាប់ខ្លួនជនជាតិប៉ាឡេស្ទីន ២៤នាក់ នៅទូទាំងតំបន់វេសបែង (West Bank) ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ នៅក្នុងរលកនៃការវាយឆ្មក់មួយ ដោយកំណត់គោលដៅទៅលើក្រុមជនសកម្មប្រយុទ្ធ និងក្រុមជួញដូរអាវុធដែលត្រូវបានសង្ស័យ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម កងកម្លាំងការពារអ៊ីស្រាអែល ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet និងនគរបាលអ៊ីស្រាអែល បាននិយាយថា ជនសង្ស័យចំនួន ៩នាក់ ត្រូវបានចាប់ខ្លួន នៅពេលយប់ ក្នុងអំឡុងពេលប្រតិបត្តិការ នៅក្នុងទីក្រុង Tamun ភាគខាងជើង និងជំរំជនភៀសខ្លួន Far'a ក្បែរនោះ។ ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួនទាំងនោះ មានបុគ្គលមួយចំនួនដែលត្រូវបានពិពណ៌នាថា ជាអ្នកជួញដូរអាវុធសំខាន់ៗ រួមទាំងម្នាក់ដែលត្រូវបានចោទប្រកាន់ថា បានផ្គត់ផ្គង់អាវុធដែលប្រើក្នុងការវាយប្រហារដ៏សាហាវកាលពីខែមុន ដែលបានសម្លាប់ទាហានអ៊ីស្រាអែលម្នាក់ នៅប៉ុស្តិ៍ត្រួតពិនិត្យមួយ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា កាំភ្លើង M-16 ចំនួនមួយដើម និងអាវុធផ្សេងទៀត ត្រូវបានរឹបអូស ក្នុងអំឡុងពេលការវាយឆ្មក់ពេញមួយយប់។

ក្នុងប្រតិបត្តិការដាច់ដោយឡែកនៅទូទាំងដែនដីនេះ ជនសង្ស័យ ១៥នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន និងរឹបអូសអាវុធ ៧ដើម បន្ថែមទៀត។ អ្នកជាប់ឃុំទាំងអស់ និងអាវុធដែលរឹបអូសបាន ត្រូវបានប្រគល់ទៅឲ្យទីភ្នាក់ងារសន្តិសុខ Shin Bet និងនគរបាល ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។

អំពើហិង្សានៅតំបន់វេសបែង បានកើនឡើង ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមហ្កាហ្សា នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។ យោធាអ៊ីស្រាអែល បានបង្កើនប្រតិបត្តិការ ជាពិសេសនៅភាគខាងជើង ចំពេលមានការកើនឡើងនៃការវាយប្រហាររបស់អ្នកតាំងលំនៅ និងការប៉ះទង្គិចគ្នាជារៀងរាល់ថ្ងៃ ជាមួយក្រុមប្រឆាំងប៉ាឡេស្ទីន។

យោងតាមអង្គការមនុស្សធម៌អន្តរជាតិបានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនប្រហែល ១.000នាក់ ត្រូវបានសម្លាប់ នៅតំបន់វេសបែង ចាប់តាំងពីជម្លោះនៅតំបន់ហ្កាហ្សា បានផ្ទុះឡើង។


អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm