ឯកឧត្តម ហ៊ុន ម៉ានី៖ ខឿនការពារជាតិរបស់ប្រជាជនយើងទាំង១៧លាននាក់ តែងតែនៅ​ពីក្រោយ​កងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់គ្នាគ្រប់ពេលវេលា

2025/06/05 10:26:46 pm        372

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោង​ទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្ត​កំពង់ស្ពឺ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើង​អំពីភាពអង់អាចក្លាហាន​របស់​កង​កម្លាំង​ប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខនៅតាមបន្ទាត់ព្រំដែន ដែលមានគោលជំហរ និង​បេសក​កម្ម​ច្បាស់លាស់ ប៉ុន្តែពួកគាត់ ត្រូវការភាពកក់ក្តៅពីប្រជាពលរដ្ឋ​នៅសមរភូមិ​ខាងក្រោយ​ពី​គ្រប់​ទិសទី ពិសេសចុះសួរសុខទុក្ខដោយផ្ទាល់ ដោយដាក់បេះដូង ដាក់ដើមទ្រូងដើម្បីការពារ ក្នុង​ការ​ការពារអធិបតេយ្យភាពទឹកដី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរម្លឹកនូវប្រសាសន៍សម្តេចតេជោថា «ខឿនការពារជាតិ ដែល​ចេញ​ពីប្រជាជន» ជាការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីភាពកក់ក្តៅជូនទៅដល់កងកម្លាំង ជូនទៅដល់រាជរដ្ឋាភិបាល កំពុងដឹកនាំគ្រប់ការរដ្ឋានទាំងអស់ ដើម្បីការងារអធិបតេយ្យ និងផលប្រយោជន៍របស់ប្រទេសជាតិ ដែលក្នុងនោះប្រើគ្រប់មធ្យោបាយទាំងអស់ ដោយប្រើយន្តការរួម ទាំងការទូត ទាំងកិច្ចចចារ ទាំងយន្តការក្នុងតំបន់ និងត្រៀមគ្រប់បញ្ជាការការពារនៅក្នុងករណីចាំបាច់ ផ្គួបផ្សំទៅនឹងការស្នើសុំទៅភាគីមួយចំហៀងទៀត ដើម្បីទៅដោះស្រាយបញ្ហាទៅតុលាការអន្តរជាតិឡាអេ ដែលជាភាគីទី៣ ដោះស្រាយបញ្ហា ទោះបីជាភាគិម្ខាងទៀតមិនទៅក៏កម្ពុជាទៅដែរ។

ផ្អែកទៅលើគោលការណ៍ មិនត្រូវការដីអ្នកជិតខាងសូម្បី ១មីលីម៉ែត្រ ក៏ប៉ុន្តែមិនឱ្យនណាយកដីកម្ពុជា សូម្បី ១មីលីម៉ែត្រដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជក់ថា ការប្រើគ្រប់មធ្យោបាយដោះស្រាយ ជំហរព្រះរាជាណាចក្រកម្ពុជា គឺដោះស្រាយដោយសន្តិវិធី ស្របទៅតាមគោលការណ៍ប្រែក្លាយបន្ទាត់ព្រំដែន ឱ្យក្លាយទៅជាបន្ទាត់ព្រំដែនដែលមានសុខសន្តិភាព កិច្ចប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីប្រយោជន៍នៃប្រទេសទាំង២ និងប្រជាជនទាំង២។ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ជាពិសេសស្របតាមការចចារ និងប្រើគ្រប់មធ្យោបាយទាំងទ្វេរគាគីតំបន់ និងអន្តរជាតិ ប៉ុន្តែកម្ពុជា ក៏រក្សាសិទ្ធក្នុងការការពារអធិបតីរបស់ខ្លួន ដោយកម្លាំងជាយថាហេតុណាមួយកើតឡើង។

"អ្វីដែលធ្វើឱ្យយើងឆ្លងកាត់វិបត្តិក្នុងនាមជាសង្គមជាតិ ប្រជាជាតិទាំងមូល សម្តេចតេជោតែងតែលើកឡើងជាបន្តបន្ទាប់ ហើយព្រះរាជបណ្តាំរបស់សម្តេចតាតែងតែក្រើនរំលឹក «ខ្មែររួបរួម ខ្មែរខ្លាំង»។ ពាក់ព័ន្ធរឿងអធិបតេយ្យ រឿងព្រំដែន ត្រូវការចាំបាច់ការយកចិត្តទុកដាក់ តាមដាន និងការបញ្ជូនសារគាំទ្រ កម្លាំងចិត្តនឹងផ្តល់នូវភាពជឿជាក់នូវលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ផ្តល់ជាកម្លាំងចិត្ត ជំនឿទុកចិត្ត និងភាពកក់ក្តៅទៅដល់កងកម្លាំងប្រដាប់អាវុធឈរជើងនៅតាមបន្ទាត់ព្រំដែន គ្រប់ទិសទីទាំងអស់ ដើម្បីឱ្យពួកគាត់ទទួលបានសារច្បាស់លាស់ថា ប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ នៅក្រោយពួកគាត់គ្រប់ការលៈទេសៈទាំងអស់ ដែលនេះជាខឿនការពារជាតិ ប្រជាជន ដើម្បីប្រទេសជាតិ និងប្រជាជនរបស់យើង មិនថាថ្ងៃនេះ ឬទៅអនាគត។" ឯកឧត្តមបន្ថែម។

ទន្ទឹមនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាជនយក្មេង យុវជន យុវនារីខ្មែរនៅគ្រប់ទិសទី សូមឱ្យមានការតាមដានដោយយកចិត្តទុកដាក់ ការចូលរួមផ្តល់នូវកម្លាំងចិត្ត និងជំនឿទុកចិត្ត ព្រមទាំងការចូលរួមនូវភាពកក់ក្តៅជូនទៅដល់រាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើង នៅទូទាំងប្រទេស។ ការយកចិត្តទុកដាក់ ការតាមដាន ការបញ្ចេញសារ និងសម្លេងរបស់យើង ផ្តល់ជាកម្លាំងចិត្ត ជំនឿទុកចិត្ត និងភាពកក់ក្តៅជូនទៅដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធនៅក្នុងពេលនេះ និងជាបន្តបន្ទាប់ទៅមុខ គឺជាចំណុចដែលមានសារៈសំខាន់ ដើម្បីយើងចូលរួមសម្តែងដោយសកម្ម ដោយបុរេសកម្ម ហើយជាប្រចាំ យើងនឹងឆ្លងកាត់គ្រប់កាលៈទេសៈ គ្រប់បញ្ហាប្រឈម គ្រប់វិបត្តិក្នុងករណីមានការកើតឡើងជាយថាហេតុ។ ក្នុងនាមជាប្រជាជាតិខ្មែរ យើងត្រូវតែរួបរួម ឆ្លងកាត់គ្រប់រាល់វិបត្តិទាំងអស់ដោយជោគជ័យ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        187
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm