ក្រសួងទេសចរណ៍ ជំរុញមន្ទីរទេសចរណ៍រៀបចំសៀវភៅមុខម្ហូបប្រចាំតំបន់ ដើម្បីទាក់ទាញទេសចរ

2021/12/22 06:53:50 pm        399

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានណែនាំឲ្យមន្ទីរទេសចរណ៍ខេត្តរាជធានីនានា រៀបចំសៀវភៅវិធីចំអិនម្ហូបអាហារតំណាងអត្តសញ្ញាណប្រចាំតំបន់នៅក្នុងខេត្តរាជធានីរបស់ខ្លួន ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ខណៈសៀវភៅមានចំណងជើងថាThe Taste of Angkor ដែលបានជាប់ពានរង្វាន់ជាប្រភេទសៀវភៅមុខម្ហូបពិភពលោកល្អផ្តាច់គេ ឆ្នាំ២០២១ ត្រូវបានកម្ពុជា បាននិងកំពុងបង្កើនការផ្សព្វផ្សាយបានដល់ ៤២ប្រទេសលើពិភពលោក។

ឯកឧត្តម ថោង រដ្ឋស័ក អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិនៃក្រសួងទេសចរណ៍ បានថ្លែងអោយBTV ដឹងនៅថ្ងៃទី២២ ខែធ្នូនេះ ថ្លែងថា បច្ចុប្បន្ន​ក្រសួង​ការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ​បាននិងកំពុងធ្វើការផ្សព្វផ្សាយសៀវភៅ The Taste of Angkor ​បានទៅដល់បណ្តាប្រទេសចំនួន៤២លើពិភពលោក ខណៈសៀវភៅរបៀប​ធ្វើ​ម្ហូបខ្មែរ ​ដែលបានជាប់ពានរង្វាន់ជាប្រភេទសៀវភៅអាស៊ីល្អផ្តាច់គេ នៅក្នុងការប្រកួត​ពានរង្វាន់​ហ្គ័រម៉ង់ សៀវភៅមុខម្ហូបពិភពលោកប្រចាំ ឆ្នាំ២០២១ ដែលមានការចូលរួមពីសៀវភៅប្រមាណ ៤០០០ច្បាប់មកពីប្រទេសចំនួន១៩៨ កាលពីអំឡុងចុងខែវិច្ឆិកានេះ។

ឯកឧត្តម ថោង រដ្ឋស័ក បន្តថា តាមរយៈខិតខំពង្រីកផ្សព្វផ្សាយសៀវភៅThe Taste of Angkorនេះ នឹងជំរុញអោយប្រទេសកម្ពុជា ក្លាយជាគោលដៅទេសចរណ៍​ដែលមានភាពទាក់ទាញ​នៃ​ភ្ញៀវទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា នឹងចង់ស្គាល់រសជាតិដើមម្ហូបខ្មែរទាំងនោះ ។

ឯកឧត្តម ស្នើអោយបណ្តាថ្នាក់ដឹកនាំមន្ទីរទេសចរណ៍រាជធានីខេត្ត សហការជាមួយចុងភៅ​ជំនាញ​ប្រចាំ​ខេត្តរបស់ខ្លួន រៀបចំចងក្រងសៀវភៅនិងចំអិនមុខម្ហូបប្រចាំតំបន់​ក្នុងខេត្តរបស់ខ្លួន​ ដើម្បី​ត្រៀម​ទទួលភ្ញៀវទេសចរអន្តរជាតិនៅពេលគេទៅកាន់ខេត្តរបស់ខ្លួន។

សូមបញ្ជាក់ថា សៀវភៅមុខម្ហូបខ្មែរ (The Taste of Angkor) ដែលបានជាប់ជ័យលាភី សៀវភៅមុខម្ហូប​អាស៊ីដ៏ល្អផ្តាច់គេកាលពីរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉ារីស ​ប្រទេសបារាំង នៅក្នុងកម្មវិធីតាំង​ពិព័រណ៍ Gourmand World Cookbook Award 2021 ​គឺមានចងក្រងរបៀបធ្វើ មុខម្ហូប និង​បង្អែមខ្មែរថ្នាក់ជាតិចំនួន ៣៨មុខ ​ព្រមទាំងបានរំលេច ​និងផ្សព្វផ្សាយពីផលិតផលកម្ពុជា ដូចជា ម្រេចកំពត​ អង្ករផ្កាម្លិះ ​និងស្ករត្នោតផងដែរ៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm